ព្រឹតិ្តការណ៍ថ្មីៗ

បោកផ្ទប់ដៃចង្កូតចំដើមទ្រូងមួយទំហឹង​ ចុក​ឆ្អល់​និយាយស្ដីមិនរួច​ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបើករថយន្ត ក្នុងល្បឿនលឿន​​ ងោកងុយ​មួយភាំង​ ទរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវ​ នៅស្តុបសួនច្បារក្ដាន់ពីរ​!

6 ខែ មុន 111 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសជាអ្នកបេីករថយន្តម្នាក់ បានបោកផ្ទប់ដៃចង្កូតរថយន្ត ចំដេីមទ្រូងពេញមួយទំហឹង​ ចុក​ឆ្អល់

​ និយាយស្ដីមិនរួច​ និងម្នាក់ទៀតរងរបួសស្រាល ខណៈពេលកំពុងបេីករថយន្ត TACOMA ក្នុងល្បឿនលឿន​​ ងោកងុយ​មួយភាំង​ ទេីបធ្វេីឲ្យរថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយផ្ទាំង និងបាក់ស្លាកសញ្ញាព្រួញប្រាប់ទិសផ្លូវ និងដាច់កាឡេកង់មុខខាងឆ្វេង បេីកទៅមុខលែងរួច​ ខូចខាតផ្នែកខាងមុខខ្ទេចយ៉ាងដំណំ និងហូរហៀរប្រេងពេញផ្លូវ​ បង្កការភ្ញាក់ផ្អេីល​ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណេីរ​ និងអ្នកដេីរហាត់ ជួយគ្រាទៅអង្គុយចិញ្ចេីមផ្លូវ ហេីយទុករថយន្តចោល រួចប្រញាប់នាំគ្នាហៅម៉ូតូឌុបជិះចេញពីកន្លែងកេីតហេតុបាត់ ​មុនពេលសមត្ថកិច្ចចុះមកដល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​អ្នកយកព័ត៌មាន​យេីងបានចុះទៅកន្លែងកេីតហេតុដោយផ្ទាល់​ គឺបានកើតមានឡើងនៅវេលាម៉ោង០៤:៥០នាទីទាបភ្លឺ​ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវ​R6 (ស្តុបសួនច្បា​រក្ដាន់២) ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត TOYOTA TACOMA មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​ 2S-9539 បើកបរដោយបុរស២នាក់ ក្នុងល្បឿនលឿន​ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ងោកងុយ​មួយភាំង​ ទេីបធ្វេីឲ្យរថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយផ្ទាំង និងបាក់ស្លាកសញ្ញាព្រួញប្រាប់ទិសផ្លូវ និងដាច់កាឡេកង់មុខខាងឆ្វេង បេីកទៅមុខលែងរួច​ ខូចខាតផ្នែកខាងមុខខ្ទេចយ៉ាងដំណំ និងហូរហៀរប្រេងពេញផ្លូវ​ បង្កការភ្ញាក់ផ្អេីល​ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណេីរ​ និងអ្នកដេីរហាត់ ជួយគ្រាទៅអង្គុយចិញ្ចេីមផ្លូវ ហេីយទុករថយន្តចោល រួចប្រញាប់នាំគ្នាហៅម៉ូតូឌុបជិះចេញពីកន្លែងកេីតហេតុបាត់ ​មុនពេលសមត្ថកិច្ចចុះមកដល់។ ភ្លាមៗនោះភ្នាក់ងារយេីងដែលនៅកន្លែងកេីតហេតុបានរាយការណ៍ប្រាប់​សមត្ថកិច្ចខណ្ឌដូនពេញ​បានដឹងដំណឹងនេះផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរ​បាលទួលស្វាយព្រៃទី២ បានចុះដល់កន្លែងកើតហេតុហើយរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះធ្វើការពិនិត្យមើលជាក់ស្ដែង​ ដោយឃេីញមានលិខិតកិច្ចសន្យាជួលរថយន្តរវាងម្ចាស់រថយន្តនិងជនជាតិចិនដែលជាអ្នកបេីកបរ​ ដែលនៅក្នុងរថយន្ត​ ហើយទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ​ ចុះមកធ្វេីការវាស់វែង​ និងស្ទូចយកទៅរក្សាទុក​ បណ្ដោះអាសន្ន​ ដេីម្បីរងចាំធ្វេីការដោះស្រាយគ្នា​ និងសងការខូចខាតទ្រព្យសម្បតិ្តសាធារណៈ​ នៅពេលក្រោយទៀត៕ អត្ថបទដោយ​ បងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ