ព្រឹតិ្តការណ៍ថ្មីៗ

វាយប្លន់យកម៉ូតូបានសម្រេច កណ្ដាលយប់ស្ងាត់ឈានចូលថ្ងៃចូលឆ្នាំទី៣ យកទៅលាក់ទុកក្នុងដីឡូត៍​បានមួយថ្ងៃ​ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ​ ស្រាវជ្រាវចាប់ឃាត់ខ្លួន​ ក្រុមចោរវ័យក្មេង៤នាក់ នៅផ្ទះសំណាក់ “មហាលាភ” ក្នុងខណ្ឌឬស្សីកែវ

2 ខែ មុន 296 តូ សុផល

រាជធានីភ្នំពេញ ៖ យុវជនម្នាក់កំពុងជិះម៉ូតូតែម្នាក់ឯង តាមផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី១

ខណស្ងាត់ជ្រាប​ថ្ងៃចូលឆ្នាំ​ប្រពៃណីជាតិផង ស្រាប់តែជួបជនសង្ស័យ ៥នាក់​ ជិះម៉ូតូម៉ាកឌ្រីម C125 ៣គ្រឿង​ មកកៀរឲ្យឈប់ រួចធ្វើសកម្មភាពវាយម្នាក់មួយដៃមួយជេីង ព្រមទាំងគំរាមឲ្យថយចេញពីម៉ូតូហើយឲ្យប្រគល់សោម៉ូតូឲ្យពួកវា បន្ទាប់មកជនសង្ស័យបានលើកយកម៉ូតូ ជិះគេចខ្លួនយកទៅលាក់ទុកនៅក្នុងដីឡូមួយកន្លែង នៅភូមិ២ សង្កាត់ជ្រោយចង្វារ​ ព្រឹកឡេីងមកប្ដឹង ស្អែកឡេីងកម្លាំងនគរបាលខណ្ឌឬស្សីកែវ​ ស្រាវជ្រាវតាមចាប់ខ្លួនបាន៤នាក់​ រត់គេចខ្លួនម្នាក់​។

ការបង្ក្រាបនេះ ធ្វើឡើងនាវេលាម៉ោង៧:៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះសំណាក់មួយកន្លែង យីហោ “មហាលាភ” ផ្លូវលេខ២៧៣ ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន​បានទាំង៤នាក់ មានឈ្មោះដូចជា ទី១.ឈ្មោះ ចាន់ សម្ភស្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ជនសង្ស័យទី២.ឈ្មោះ គ្រឿន ធារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (មានសារធាតុញៀន)។​

ទី៣.ឈ្មោះ សៅ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ (មានសារធាតុញៀន)។​ ទី៤.ឈ្មោះ ម៉ាត់ ម៉ាន់ស៊ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចាម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ (មានសារធាតុញៀន)។ ចំណែកបក្ខពួកគេម្នាក់ទៀត ដែលគេចខ្លួនបាត់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

រីឯជនរងគ្រោះមានឈ្មោះ គង់ សារី ភេទប្រុស អាយុ២១ឆ្នាំ មានមុរបរជាងសំណង់ ស្នាក់បន្ទប់ជួល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ម៉ូតូជនសង្ស័យប្លន់យកទៅនោះ ម៉ាកឌ្រីមC125 ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HF-1348 បានប្រគល់ជូនជនរងគ្រោះវិញ។

សមត្ថកិច្ចបានអោយដឹងពីដំណេីររឿងថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលម៉ោង០១:៣០នាទីអធ្រាត្រ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវ៧០ ពីកើតទៅលិច ពេលជិះដល់កន្លែងកើហេតុ ផ្លូវបេតុងក្រុម១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ក៏ជួបជនសង្ស័យចំនួន ៥នាក់​ ជិះម៉ូតូម៉ាកឌ្រីម C125 ចំនួន៣គ្រឿង​ បានកៀរម៉ូតូជនរងគ្រោះឲ្យឈប់ រួចបានធ្វើសកម្មភាពវាយជនរងគ្រោះ ដោយដៃព្រមទាំងគំរាមឲ្យជនរងគ្រោះ ថយចេញពីម៉ូតូហើយឲ្យ ប្រគល់សោម៉ូតូឲ្យពួកវា បន្ទាប់មកជនសង្ស័យបានលើយកម៉ូតូរបស់ជនរងគ្រោះ​ ជិះគេចខ្លួនបាត់ទៅ យកទៅលាក់ទុកនៅក្នុងដីឡូមួយកន្លែង នៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លុះព្រឹកឡើងម៉ោង៧:០០នាទីព្រឹក ថ្ងៃដដែល​ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្ត៍រដ្ឋបាលទួលសង្កែទី១ បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងជំនាញខណ្ឌ សហការជាមួយប៉ុស្ត៍ទួលសង្កែ១ បានបើកការស្រាវជ្រាវឈាន ទៅដល់ឃាត់ជនសង្ស័យចំនួន៤នាក់ នៅចំណុចផ្ទះសំណាក់មហាលាភផ្លូវ២៧៣ ក្រុម១ សង្កាត់ទួលសង្កែទី១ ។

ភ្លាមៗនោះក្រោយពីសាកសួរ ក្រុមជនសង្ស័យបានសារភាពថា ពួកគេបានយកម៉ូតូដែលពួកគេធ្វើសកម្មភាពប្លន់រួចយកទៅលាក់ទុកកន្លែងខាងលើ ហើយក៏បាននាំខ្លួនជនសង្ស័យទាំង៤នា ក់ទៅយកម៉ូតូបានប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ (អត្ថបទដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!