ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោហ៊ុន សែន ៖ ថ្ងៃចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ គឺបានបញ្ចប់ដោយក្តីសប្បាយរីករាយនៅទូទាំងប្រទេស

4 ខែ មុន 78 តូ សុផល

សម្តេចតេជោហ៊ុន សែន ៖ ថ្ងៃចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ គឺបានបញ្ចប់ដោយក្តីសប្បាយរីករាយនៅទូទាំងប្រទេស។

បងប្អូនមួយចំនួនក៏នៅបន្តជួបជុំក្រុមគ្រួសារកំសាន្តសប្បាយនៅតាមភូមិ និងតាមរមណីយដ្ឋាននានា និងមួយចំនួនទៀតបានរៀបចំធ្វើដំណើរវិលត្រឡប់មកកាន់គេហដ្ឋាន និងកន្លែងធ្វើការងារវិញ។

ថ្ងៃនេះចរាចរណ៍តាមផ្លូវអាចចង្អៀតកកស្ទះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបើកបរប្រុងប្រយ័ត្នខ្លាំងបំផុត។ កុំបើកវ៉ាប្រជែងយកលឿនរៀងខ្លួន ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗដោយប្រការចៃដន្យណាមួយ។ សូមបើកបរដោយមានគុណធម៍ និងយោគយល់ខ្ពស់អោយគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងសមត្ថកិច្ចជួយការពារសុវត្ថិភាព និងសម្រួលចរាចរណ៍អោយបងប្អូនធ្វើដំណើបានស្រួល។

សូមបងប្អូនប្រជាពលរដ្ឋ រួមទាំងកូនក្មួយកម្មករកម្មការរនី ធ្វើដំណើរបានសុខសប្បាយតាមផ្លូវ និងសូមទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!