ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

4 ថ្ងៃ មុន 31 តូ សុផល

ភ្នំពេញ៖ កម្លាំងល្បាតនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកើតហេតុនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង០០នាទី នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ០២នាក់រួមមាន ៖ទី០១-ឈ្មោះ អ៊ូច សុថៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងយានដ្ឋានជួសជុលរថយន្ត ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ទី០២-ឈ្មោះ ឡាំ ធាងសឺង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ផ្សារតូច ខណ្ឌឬស្សីកែវ ។

សម្ភារៈដកហូត ៖ ក្រាមសថ្លា ០៣កូនថង់តូច ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់  កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!