ព្រឹតិ្តការណ៍ថ្មីៗ

ថៅកែហាងកាហ្វេរ៉ូមែនទិក​ក្រុងតាខ្មៅ​ម្នាក់ ស្រវឹងស្រាបើកម៉ូតូទៅបុករ៉ឺ ម៉កកង់បីឥណ្ឌាពីក្រោយបណ្តាលឲ្យរងរបួសឈាមហូរពេញផ្ទៃមុខ​ !

4 ថ្ងៃ មុន 82 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា​ ជាថៅកែហាងកាហ្វេរ៉ូមែនទិក​ក្រុងតាខ្មៅ​ ស្រវឹងស្រាឡេីងទន់ខ្លួន ជិះម៉ូតូឌ្រីមសង់​មួយគ្រឿង ទៅបុកពីក្រោយ​កង់បីឥណ្ឌា​កំពុងអែបស្ដាំដៃ​ បណ្តាលឲ្យរងរបួសបែកមុខមាត់​ និងចិញ្ចើម​ ឈាមហូរពេញមុខ​ ហើយមានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកយកហើយមិនព្រមទៅទេ ទេីបត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឃើញរាយការណ៍ប្រាប់សមត្ថកិច្ចល្បាត ចុះមកជួយសង្គ្រោះបឋមនៅកន្លែងកើតហេតុ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង១១:១៥នាទីយប់​ ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខរោងចក្របារីសេក សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញកង់បីឥណ្ឌាមួយគ្រឿង ពណ៍លឿង​ ពាក់ស្លាកលេខត្បូងឃ្មុំ​ 1F-5480 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងមកត្បូង​ លុះមកដល់ចំណុចកើតហេតុ​ កង់បីឥណ្ឌា​បានបេីកយឺតៗអែបមកខាងស្ដាំដៃ ស្រាប់តែមានបុរសរងគ្រោះខាងលេី​ ដែលអ្នកដំណេីរនិងប្រជាពលរដ្ឋ ស្គាល់ថាជាថៅកែ​ហាងកាហ្វេ​មួយកន្លែង​យីហោ​ រ៉ូមែនទិក​កាហ្វេ​ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម​ ពណ៍ខ្មៅ​ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខកណ្ដាល H-1350 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅស្របទិសគ្នា​ ក្នុងល្បឿនលឿន​ បានមកបុកពីក្រោយកង់បីឥណ្ឌាខាងលេី​ បណ្តាលឲ្យរងរបួសបែកមុខមាត់​ និងចិញ្ចេីម​ ឈាមហូរពេញមុខ​ បន្តិចក្រោយមក​ក៏មានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន បានមកដល់​ តែជនរងគ្រោះ​មិនព្រមទៅទេ ទេីបត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើ​រឃេីញរាយការណ៍ប្រាប់សមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែលេី​ ចុះមកជួយសង្គ្រោះបឋមនៅកន្លែងកេីតហេតុ។ 

ក្រោយមកសមត្ថកិច្ចបានទាក់ទងទៅកាន់សាច់ញាតិរបស់គាត់​ ដែលនៅក្រុងតាខ្មៅ​ ហេីយប្រាប់ថាម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ន​ រងចាំសាច់ញាតិ​យកឯកសារពាក់ព័ន្ធមកបញ្ជាក់​រួចប្រគល់ជូនវិញ​ ចំណែកឯជនរងគ្រោះ បានឲ្យកង់បីឥណ្ឌា​ដែលគាត់ជិះបុកនោះ​ ជួយដឹកគាត់ជូនទៅផ្ទះ​សិន ដោយមានអ្នកដែលស្គាល់ជិះតាមជូនទៅផងដែរ៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!