ព្រឹតិ្តការណ៍ថ្មីៗ

ចម្លែកទៀតហើយ! យកនាងទៅរំលោភនៅផ្ទះសំណាក់បានសម្រេច រយៈ៤ថ្ងៃ ទើបសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី០១-០៦-២០១៦ វេលាម៉ោង១១ម៉៣០នាទី ចំណុចតារាងបាល់ទះ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ នគរបាលខណ្ឌមានជ័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ស៊ីន ច័ន្ទបូរ៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពីបទរំលោភសេពសន្ថវៈ លើ ជនរងគ្រោះឈ្មោះ ស៊ីម មុំ ភេទ ស្រី អាយុ ២៣ ឆ្នាំ មុខរបរ កម្មការនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៩-០៥-២០១៦ វេលាម៉ោង១៨ម៉៣០នាទី នៅចំណុចក្នុងផ្ទះសំណាក់ហេងសេង។  (បន្ទប់មិនចាំលេខ) ផ្លូវបេតុង ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
វត្ថុតាងចាប់យកៈ ម៉ូតូ០១គ្រឿងម៉ាកប៊ូហ្សា ពណ៍ខ្មៅ បិទស្កុតខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BZ -7833 លេខតួ 70324 ទូរស័ព្ទដៃចាស់០១គ្រឿង និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក។

11872305_10153513108267508_7760316066293043812_o

 

 }

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ