ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត​ Highlander ប៉ះគ្នាជាមួយរថយន្តMazda រងការខូចខាតបន្តិចបន្ទូចដោះស្រាយគ្នាមិនត្រូវផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍!

2 ខែ មុន 37 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើងដោយ​ បុុរសម្នាក់វ័យចំណាស់ម្នាក់​ បើករថយន្ត Highlander មួយគ្រឿង ក្នុងស្ថានភាពស្រវឹង​តិចៗ បានបត់ស្ដាំ ស្របពេលជាមួយរថយន្ត​ Mazda ស៊េរីទំនេីបមួយគ្រឿងទៀត ជារបស់មន្ត្រីនគរបាលជាន់ខ្ពស់ ពាក់ផ្កាយពីរ ដែលបត់ស្ដាំស្របគ្នាដែរ​ ស្រាប់តែប៉ះគ្នា​ ធ្វេីឲ្យកកិត​ថ្នាំរថយន្តទាំងពីរបន្តិចបន្តួចប៉ុណ្ណោះ តែភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាមិនត្រូវ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ភ្លាមៗដែរ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតមានឡើងនៅវេលាម៉ោង០៩:១៥នាទីយប់​ ថ្ងៃព្រហស្បតិ៍្ត​ ទី១១​ ខែមេសា​ ឆ្នាំ២០១៩នេះ  ត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម​ ផ្លូវ៥០ម៉ែត្រ​ កែងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង​ ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល​ 2A-6427​ បេីកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងស្ថានភាពស្រវឹង​តិចៗ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ក្នុងទិសដៅពីលិច​មកកើត លុះមកដល់ចំណុចកន្លែងកើតហេតុ រថយន្តបានបត់ស្ដាំហើយស្របពេលដែលមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Mazda CX9 ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2BD-2789 បើកបរដោយស្ត្រីម្នាក់ជាភរិយា រួមដំណើរដោយបុរសជាប្ដីដែលគេស្គាល់ថាជាមន្ត្រីនគរបាលជាន់ខ្ពស់ ពាក់ផ្កាយពីរ បានធ្វើដំណើរស្របទិសគ្នា និងបានបត់ស្ដាំដូចគ្នា ស្រាប់តែប៉ះគ្នា​ បណ្ដាលឲ្យកកិតថ្នាំរថយន្តទាំងពីរគ្រឿង​តែបន្តិចបន្តួចប៉ុណ្ណោះ ហើយភាគីទាំងសងខាង​ ក៏បានចុះមកធ្វើការដោះស្រាយគ្នា​ ដោយដំបូងឡេីយភាគីខាងរថយន្តទំនេីបបំណងគ្រាន់តែអោយភាគីរថយន្ត Highlander ទទួលខុសហេីយសុំទោសគាត់​ គាត់នឹងបញ្ចប់រឿង​ មិនចង់វែងឆ្ងាយ​ តែភាគីខាងរថយន្ត Highlander យល់ថាខ្លួនត្រូវ​ មិនព្រមសុំទោសទេ​ ហេីយឈានដល់ទាស់សម្ដីគ្នាបន្តិចបន្តួចផងដែរ។ 

ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកសម្របសម្រួលដែរ​ ដោយភាគីខាង​រថយន្ត​ស៊េរីទំនើប​ ទាមទារ​ឲ្យ​សង៥០០$ តែភាគីខាងរថយន្ត Highlander ព្រមសង់សំណង​តែ៥០ដុលា្លរ​ទេ​ ឬក៏សុំយករថយន្តទៅជួសជុលឲ្យឡេីងវិញ​ ទេីបការដោះស្រាយមិនត្រូវគ្នា ទេីបរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការនគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង​។ 

បច្ចុប្បន្នក្រោយកើតហេតុ​ សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋានខណ្ឌមានជ័យ បានចុះមកដល់​ និងអោយភាគីទាំងសងខាង​ សម្របសម្រួល គ្នាមួយជំហានទៀត តែមិនត្រូវគ្នាទេ ហេីយបានប្រគល់ឲ្យសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការខណ្ឌមានជ័យ​ ដើម្បីធ្វើការដោះស្រាយបន្តពេលក្រោយ៕ (ដោយ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!