ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់​រងរបួសធ្ងន់ ​ខណៈពេលជិះម៉ូតូតែឯង រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត​ ទើបត្រូវបានស្ត្រីម្នាក់បើករថយន្ត TACOMA ទៅបុកចំពេញទំហឹង​ ហើយបើករត់​រហូតផ្ទុះកង់បើកទៅមុខលែងរួច!

4 ថ្ងៃ មុន 77 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់​បានរងរបួសធ្ងន់បោកក្បាលនឹងថ្នល់​ខណៈពេលកំពុងជិះម៉ូតូតែម្នាក់ឯង​ (ទំនងជាស្រវឹងស្រា​) ហើយរេចង្កូតចូលគន្លងផ្លូវម្ខាងទៀត​ ត្រូវបានស្ត្រីម្នាក់បើករថយន្ត TACOMA ទៅបុកចំពេញទំហឹង ហើយត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ច​ និងជួយហៅរថយន្តសង្គ្រោះមកយកទៅមន្ទីរពេទ្យ​ រីឯរថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុ​ រហូតដល់ផ្លូវ២៧១ ជិតច្រមុះជ្រូកក្បាលថ្នល់ ស្រាប់តែផ្ទុះកង់មុខខាងស្ដាំបើកទៅមុខលែងរួច​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតមានឡើងនៅវេលាម៉ោង០១:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ៣៧១ ត្រង់ចំណុចជិតមជ្ឈមណ្ឌលមង្គលឧត្តម សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពមានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេ​បានឃើញរថយន្តមួយគ្រឿង​ ម៉ាក TOYOTA TACOMA ពណ៍កណ្ដុរប្រមេះ ពាក់ស្លាកលេខ បើកបរដោយស្ត្រីម្នាក់រួមដំណេីរដោយបុរសវ័យក្មេងម្នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ (មិនដឹងថាស្រវឹងឬយ៉ាងណាទេ)​ បើកម៉ូតូមួយគ្រឿង ម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ​ 1FB-8449 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍គ្នា រេចង្កូតទៅម្ដងឆ្វេង​ ម្ដងមកស្ដាំ ស្រាប់តែរេចង្កូតចូលទៅគន្លងផ្លូវរថយន្ត ទើបធ្វើឲ្យរថយន្តកាច់ចង្កូតគេចមកស្ដាំដៃហើយនៅតែបុកចំពេញទំហឹងទៀត បណ្តាលឲ្យរងរបួសធ្ងន់​ បោកក្បាលនឹងថ្នល់រង ហើយត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍និងបានចេញមកជួយសង្គ្រោះបឋម​ រាយការណ៍ប្រាប់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ ទាក់ទងរថយន្តសង្គ្រោះបន្ទាន់ឲ្យមកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែកឯរថយន្តមិនព្រមឈប់រងចាំដោះស្រាយទេ​ បានបន្ថែមល្បឿនបើករត់គេច រហូតដល់ផ្លូវ២៧១ ជិតច្រមុះជ្រូកក្បាលថ្នល់ ស្រាប់តែផ្ទុះកង់មុខខាងស្ដាំបើកទៅមុខលែងរួច​ ហើយប្រជាពលរដ្ឋឃើញ​ ទើបប្រាប់ឲ្យសមត្ថកិច្ចចុះទៅកន្លែងកើតហេតុផងដែរ។

ក្រោយពេលកើតហេតុគេបានឃើញសមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការនគរបាលខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុ​ ដោយស្ថានភាពរបួសធ្ងន់​ ហើយដោះស្រាយគ្នាមិនត្រូវ​ ទើបសមត្ថកិច្ចមូលដ្ឋាន​ រាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ​ ចុះធ្វើការវាស់វែង​រថយន្តនិងម៉ូតូ​ រួចយកទៅរក្សាទុក​បណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង ចាំដោះស្រាយ​តាមផ្លូវច្បាប់៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!