ព្រឹតិ្តការណ៍ថ្មីៗ

ថៅកែ​ខារ៉ាអូខេ​ លឺកាស៊ី​ បើករថយន្តស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រលប់ក្រោយ​ ស្រាប់តែកង់បីឥណ្ឌា​ បើកលឿនមកពីក្រោយ​ ទៅបុកចំកង់រថយន្តខាងឆ្វេង​ ខ្ទាតក្រឡាប់ផ្ងាជើង​កណ្ដាលផ្លូវ​!

2 ខែ មុន 790 តូ សុផល

រាជធានីភ្នំពេញ​ ៖​ ថៅកែ​ខារ៉ាអូខេ​ លឺកាស៊ី​ បើករថយន្តស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រលប់ក្រោយ​ ស្រាប់តែកង់បីឥណ្ឌា​ បើកលឿនមកពីក្រោយ​ ទៅបុកចំកង់រថយន្តខាងឆ្វេង​ ខ្ទាតក្រឡាប់ផ្ងាជេីង​ បង្កការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច​ ចុះជួយសម្របសម្រួលចរាចរណ៍​ភ្លាមៗផងដែរ​ តែសំណាងល្អ​ មិនមានរបួសនោះទេ​។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើង​នៅវេលាម៉ោង​០៨:០៥នាទីយប់​ ថ្ងៃអាទិត្យ​ ទី១៥​ ខែមេសា​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ (មុខផ្ទះលក់សំបកកង់រថយន្តគ្រប់ប្រភេទ​យីហោ​ ចាន់ឃីម) ភូមិទួលរកា​១​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេបានឃើញបុរសវ័យចំណាស់ម្នាក់​ ដែលអ្នកភូមិនៅទីនោះស្គាល់ថា ជាថៅកែ​ខារ៉ាអូខេ​ លឺកាស៊ី​ រួមជាមួុយក្រុមគ្រួសារពីរបីនាក់ទៀតជាអ្នករួមដំណេីរ បានបើករថយន្តមួយគ្រឿង​ ម៉ាក TOYOTA Hilux Revo ពណ៍ស ពាក់ស្លាកលេខភ្នំពេញ​ 2AQ-7799 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចខាងលើ​ បានស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រលប់ក្រោយ​ ស្រាប់តែកង់បីឥណ្ឌា​ មួយគ្រឿង​ ពណ៍ស​ (អត់ពាក់ស្លាកលេខ) ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងទិសដៅស្របគ្នា​ ក្នុងល្បឿនលឿនមកពីក្រោយ​ ទៅបុកចំកង់រថយន្តខាងឆ្វេង​ ខ្ទាតក្រឡាប់ផ្ងាជេីង​ បង្កការភ្ញាក់ផ្អេីល​ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ចាក់អង្រែក្រោម​ ចុះជួយសម្របសម្រួលចរាចរណ៍​ភ្លាមៗផងដែរ​ តែសំណាងល្អ​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នករបួសនោះទេ​។ 

ក្រោយមកសមត្ថកិច្ចបានបាញ់គំនូសរួចអោយរថយន្តអែបខាងសិន​ រួចអោយភាគីទាំងសងខាង​ ធ្វេីការដោះស្រាយគ្នា​មួយជំហានសិន​ ដោយភាគីខាង​រថយន្ត​ មិនចង់វែងឆ្ងាយ​ ទេីបយល់ព្រមសងសំណង១០០ដុល្លារ​ ដេីម្បីបញ្ចប់រឿង​នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន​ និងសមត្ថកិច្ច​តែម្ដង៕ (អត្ថបទដោយ​បងម៉េង​)​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!