ព្រឹតិ្តការណ៍ថ្មីៗ

ជនរងគ្រោះ ! គេបាញ់ពុកហើយ ! បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ភ្លាមៗនៅលើផ្ទះ ខណៈនិយាយទូរស័ព្ទជាមួយកូន

5 ថ្ងៃ មុន 521 តូ សុផល

មណ្ឌលគិរី ៖ សេចក្តីរាយការណ៏បឋមបានឲ្យដឹងថា បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ

លបបាញ់ប្រហារ បណ្តាលឲ្យស្លាប់នៅលើផ្ទះខណៈកំពុងមើលទូរស័ព្ទជាមួយកូនលើផ្ទះ ហើយពេលត្រូវគ្រាប់ជនរងគ្រោះបានស្រែកប្រាប់កូនថា “គេបាញ់ពុកហើយ រួចក៍ស្លាប់តែម្តង” ។

សេចក្តីរាយការណ៏ឱ្យដឹងថា ករណីខាងលើបានលើឡើងនៅវេលា ម៉ោង៨ និង ៥១ នាទី យប់ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៩ នៅចំណុច រយ៉ង ភូមិ ក្មូម ឃុំ ស្រែឈូក ស្រុក កែវសីមា ខេត្ត មណ្ឌលគីរី ។

បើតាមរបាយការណ៍ លោក កុយ ចំរើន នាយប៉ុស្តិ៍ស្រែឈូក បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ប្យុច ផុស អាយុ៣៩ឆ្នាំ ជនជាតិភ្នង មុខរបរកសិករ មានប្រពន្ធឈ្មោះ ស្រោញ ចែវ មានកូនចំនួន៧នាក់ ស្រី៦នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីព្រៃវិញ ជាធម្មតាដូចសព្វមួយដង បន្ទាប់មកជនរងគ្រោះ បានទៅចូលរួមកម្មវិធីសែនព្រេនបុណ្យចូលឆ្នាំថ្មី រួចបានផឹកស្រាបៀរអស់៣កំប៉ុង ជាមួយអ្នកភូមិរួចត្រឡប់មកផ្ទះវិញ ហើយបានដេកមើល ទូរស័ព្ទជាមួយកូន រំពិចនោះស្រាប់តែមានជនមិនស្គាល់មុខ មកបាញ់ពីក្រោមផ្ទះត្រូវចំពោះចំនួន២គ្រាប់ ជនរងគ្រោះបានស្លាប់ភ្លាមនៅលើផ្ទះតែម្តង តែមុនស្លាប់គាត់បានស្រែកប្រាប់កូនថា គេបាញ់ពុកហើយ ។

សូមជម្រាបថា ទីតាំងដែលមានអំពើឃាតកម្មកើតឡើងនោះ ស្ថិតនៅឃុំ ស្រែឈូក ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ដែលមានចម្ងាយពីទីរួមខេត្តទៅទីនោះ ប្រហែលជិត១០០គីឡូម៉ែត្រ ហើយនៅវេលាព្រឹកនេះ កម្លាំងសមត្ថិច្ចគ្រប់អង្គភាពរបស់ខេត្ត រួមទាំងអាជ្ញាធរស្រុកកែវសីមាជាច្រើននាក់ផងដែរ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត ក្នុងការចុះស្រាវជ្រាវលើករណីឃាតកម្មខាងលើនេះ។

ប៉ុន្ដែរហូតមកដល់ពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍ពីសមត្ថកិច្ចថា ករណីឃាតកម្មនេះ ផ្តើមចេញពីរឿងអីឲ្យពិតប្រាកដនោះទេ តែពលរដ្ឋបង្ហើបប្រាប់ពីសមត្ថិច្ចនិយាយថា ជនសង្ស័យក្នុងអំពើឃាតកម្មនេះ សមត្ថកិច្ចមានតម្រុយខ្លះៗហើយ។

នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ មេសា នេះថា លោកអភិបាលខេត្ត កំពុងដឹកនាំកម្លាំងជំនាញចុះទៅត្រួតពិនិត្យកន្លែងកើតហេតុផ្ទាល់ ដើម្បីស្រាវជ្រាវករណីមនុស្សឃាតនេះ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!