ព្រឹតិ្តការណ៍ថ្មីៗ

ស្ទាក់ផ្លូវវាយប្លន់យកម៉ូតូ បានសម្រេច នៅម្ដុំវត្តនិរោធ​ យកទៅបញ្ចាំនៅ​ហ្គេមបាញ់ត្រី​មួយ ក្នុងខណ្ឌច្បារអំពៅ​ ខណៈជនរងគ្រោះទៅផ្ទះបបួលមិត្តភ័ក្តជិះរកម៉ូតូវិញ បែរជាជួបអ្នកកាងហ្គេមបាញ់ត្រី កំពុងជិះយកទៅដាក់បញ្ចាំ​ ស្រែកផ្អើលប៉ូលិសដេញចាប់ពេញខណ្ឌចំការមន!

5 ថ្ងៃ មុន 299 តូ សុផល

 រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋម​ពីកន្លែងកើតហេតុ​ បានប្រាប់ឲ្យភ្នាក់ងារ​ TNN News​ ដឹងថា​ មានបុរសម្នាក់ជិះម៉ូតូទៅលេងផ្ទះបងប្អូន​ តែបានពាក់កណ្ដាលផ្លូវ​ ស្រាប់តែត្រូវជនសង្ស័យ​មួយក្រុម ស្ទាក់វាយប្លន់យកម៉ូតូ ហុងដាឌ្រីម​មួយគ្រឿង​ យកទៅបាត់​ ក្រោយមកជនរងគ្រោះក៍ជិះម៉ូតូឌុបមកផ្ទះវិញ បបួលមិត្តភ័ក្តជិះម៉ូតូធំឌុបគ្នា រកម៉ូតូរបស់ខ្លួនវិញ ដោយមានលាក់ដាវមួយដេីម​ ទុកកាប់ចោរជួបណា​ កាប់នឹង​ តែចៃដន្យគ្រាន់តែជិះចេញមកជួប បុរស២នាក់ កំពុងជិះម៉ូតូរបស់ខ្លួនឌុបគ្នា​ នៅមុខមន្ទីរពេទ្យរុស្សី ទេីបនាំគ្នាដេញស្រែក ចោរៗ អោយគេជួយចាប់​ លឺដូច្នេះបុរសជាប់សង្ស័យនាំគ្នាបន្ថែមល្បឿនជិះរត់គេច រហូតលឺដល់សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ចេញជួយអន្តរាគមន៍​ប្រដេញតាម រហូតមកដល់ផ្លូវបំបែកជាបួន​ ស្តុបផ្សារទួលទំពូង យុវជន៣នាក់ដែលជិះម៉ូតូធំឌុបគ្នា៣នាក់នោះ​ បានជ្រុលទៅបុករថយន្ថបាឡែន(មិនចាំស្លាកលេខ​) បណ្ដាលឲ្យបាក់ជើងម្នាក់​ និង២នាក់ទៀតរបួសធ្ងន់​ ត្រូវបានឡានពេទ្យហុងហាក់​ មកដឹកយកទៅព្យាបាលភ្លាមៗ ចំណែកឯម៉ូតូឌ្រីមបាននាំគ្នាជិះរត់រហូតដល់ផ្លូវភ្លោះអូរឬស្សីទេីបឃាត់បាន​ នាំមកសាកសួរ​នៅប៉ុស្តិ៍។

ហេតុការណ៍នេះកេីតឡេីងដំបូងនៅម៉ោងជាង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​១៤ ខែមេសា​ ឆ្នាំ២០១៩នេះ នៅតាមផ្លូវជាតិលេខ១​ ជិតវត្តនិរោធ៍រង្សី​ ស្ថិតក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ បង្កឲ្យមានការភ្ញាក់ផ្អើលឡេីងនៅវេលាម៉ោងជាង៣ទាបភ្លឺ​ ថ្ងៃដដែល​ ​នៅមុខមន្ទីរពេទ្យ​រុស្ស៊ី​ សង្កាត់ទំនប់ទឹក​ ខណ្ឌចំកាមន​ ហេីយព្យាយាមរត់រហូតកេីតមានគ្រោះថ្នាក់ចរាចរណ៍នៅស្តុបផ្សារទួលទំពូងទី១ ផ្លូវលេខ៤៣២​ កែងផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១​ ខណ្ឌចំកាមន​ ហេីយឃាត់បាននៅផ្លូវភ្លោះអូរឬស្សី​ សង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ ។

ភាគីខាងម៉ូតូ​ SL ដែលរងរបួសទាំងបីនាក់​ មានទី១. (ម្ចាស់ម៉ូតូ) ឈ្មោះ​ មាជ​ ថាវរ៉ា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិក្បាលទំនប់​ សង្កាត់បឹងទំពុន​ មុខរបរលក់ដូង ។​ ទី២.ឈ្មោះ ជា​ វិសាល ភេទប្រុស អាយុ២៥ឆ្នាំ ។ ទី៣.ឈ្មោះ ផាន់​ សុភាត ភេទប្រុស​ អាយុ៣៤ឆ្នាំ​ ស្នាក់នៅភូមិ​ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ (ស៊ីឈ្នួល​បេះត្រកួន)។ 

ចំណែកភាគីម៉ូតូឌ្រីមទាំង២នាក់​ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ​ សមត្ថកិច្ចកំពុងធ្វេីការសាកសួរ។ 

មន្ត្រីនគរបាល​ប៉ុស្តិ៍ទំនប់ទឹក​បានអោយដឹងថា​ ខណៈពេលកំពុងនៅតាមគោលដៅ​ ត្រៀមលក្ខណៈ​អន្តរាគមន៍​ ទប់ស្កាត់បទល្មើស​ក្នុងមូលដ្ឋាន​ ស្រាប់តែលឺសំលេង​ ស្រែកចោរៗ​ នៅមុខមន្ទីរពេទ្យ​រុស្ស៊ី​ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍ទំនប់ទឹក​ ដែលមានគោលដៅនៅជិតនោះ​ បានចេញមកជួយអន្តរាគមន៍​ ប្រដេញតាម​ជនម៉ូតូទាំង២គ្រឿងនោះ​ ដោយម្ខាងជិះម៉ូតូធំ​ ម៉ាក SL ឌុបគ្នា​៣នាក់ និងមានដាវមួយដេីម​ និងម្ខាងទៀតជិះម៉ូតូ ហុងដាឌ្រីម​សង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1AP-7398 ជិះឌុបគ្នា​២នាក់ ។ 

សមត្ថកិច្ចខាងលេីបន្តថា​ ខណៈពេលកំពុងប្រដេញតាម​ ភាគីខាងម៉ូតូ SL បានយកដាវចង្អុលទៅម៉ូតូហុងដាឌ្រីម​ ហេីយស្រែកថា​ ចោរៗ​ ហេីយភាគីខាងម៉ូតូហុងដា​ឌ្រីម​ បានបន្ថែមល្បឿនរត់ទៅទៀត​ តាមផ្លូវ២៧១​ ទិសដៅពីកេីតទៅលិច​ ទេីបកម្លាំងប៉ុស្តិ៍ទំនប់ទឹក​ បោះដៃតាមវិទ្យុទាក់ទង សុំកម្លាំងចេញជួយអន្តរាគមន៍​ រហូតបត់ស្ដាំមកដល់ផ្លូវមុនីរ៉េត ឆ្លងស្តុបផ្សារដេីមគរ​ បត់មកផ្លូវម៉ៅសេទុង​ ទិសដៅពីលិចទៅកេីត​វិញ​ ដោយមានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន​ ចេញតាមគោលដៅពួនស្ទាក់​ក្នុងមូលដ្ឋាន​ ចេញជួយអន្តរាគមន៍​ រហូតបត់ចុះបត់ឡេីង​ មកដល់ផ្លូវបំបែកជាបួន ស្តុបផ្សារទួលទំពូង​ ផ្លូវលេខ៤៣២​ កែងផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១​ ស្រាប់តែមានរថយន្តបាឡែន(មិនចាំស្លាកលេខ​)មួយគ្រឿង​ បេីកឆ្លងកាត់​  ធ្វេីឲ្យភាគីខាងម៉ូតូធំ​ SL ចាប់ហ្វ្រាំងមិនទាន់​ ជ្រុលទៅបុកចំទ្វាររថយន្ត​ខាងមុខផ្នែកខាងស្ដាំពេញទំហឹង​ បណ្ដាលឲ្យរងរបួសដេករណូករណែលនៅលើផ្លូវ បាក់ជើងម្នាក់​ និង២នាក់ទៀតរបួសធ្ងន់​ ត្រូវសមត្ថកិច្ចទាក់ទងហៅរថយន្តសង្គ្រោះរបស់​មន្ទីរសម្រាកព្យាបាល​ ហុង ហាក់​ មកដឹកយកទៅព្យាបាលរបួសភ្លាមៗ ចំណែកឯខាងម៉ូតូឌ្រីមសង់ បានបន្ថែមល្បឿន ជិះរត់ទៅទៀត​ រហូតដល់ផ្លូវភ្លោះ អូរឬស្សី ស្ថិតក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ ទេីបសមត្ថកិច្ចឃាត់បាន​ទាំងពីរនាក់​ រួចនាំមកសាកសួរ​នៅប៉ុស្តិ៍នគរបាលទួលទំពូងទី១​ តែពេលសួរនាំទៅថា ហេតុការណ៍នេះកេីតឡេីងនៅមុខមន្ទីរពេទ្យរុស្សី​ ផ្លូវ២៧១​ សង្កាត់ទំនប់ទឹក​ ទេីបប្រគល់ឲ្យប៉ុស្តិ៍នគរបាលទំនប់​ទឹក​ ធ្វេីការសាកសួរបន្តវិញ។

បេីតាមសម្ដីឈ្មោះ​ មាជ​ ថាវរ៉ា ជាម្ចាស់ម៉ូតូឌ្រីមសង់​ដែលត្រូវជនសង្ស័យប្លន់យកទៅនោះ​ បានរៀបរាប់ប្រាប់ឲ្យដឹងថា​ ដំបូងឡើយ​ នៅមុនពេលកើតហេតុ​ រូបគាត់បានជិះម៉ូតូឌ្រីមសង់ខាងលេី​ តែម្នាក់ឯង​ តាមផ្លូវជាតិលេខ១ មកដល់ជិតវត្តនិរោធ​ ស្ថិតក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ ខណៈដែលនៅតាមផ្លូវកំពុងស្ងាត់ផង​ ស្រាប់តែមានជនសង្ស័យមួយក្រុម​ ចេញមកស្ទាក់វាយប្លន់យកម៉ូតូរបស់ខ្លួន​ បានសម្រេច​ តែមិនបណ្តាលឲ្យមានរបួសស្នាមនោះទេ​ ហេីយជិះក្រុមជនសង្ស័យក៏នាំគ្នាជិះរត់គេចខ្លួនបាត់ដោយសុវត្តិភាព​ ក្រោយមកជនរងគ្រោះក៍ជិះម៉ូតូឌុបមកផ្ទះវិញ បបួលមិត្តភ័ក្តជិះម៉ូតូធំឌុបគ្នា រកម៉ូតូរបស់ខ្លួនវិញ ដោយមានលាក់ដាវមួយដេីម​ ទុកកាប់ចោរជួបណា​ កាប់នឹង​ តែចៃដន្យគ្រាន់តែជិះចេញមកជួប បុរស២នាក់ កំពុងជិះម៉ូតូរបស់ខ្លួនឌុបគ្នា​ នៅមុខមន្ទីរពេទ្យរុស្សី ទេីបនាំគ្នាដេញស្រែក ចោរៗ អោយគេជួយចាប់​ លឺដូច្នេះបុរសជាប់សង្ស័យនាំគ្នាបន្ថែមល្បឿនជិះរត់គេច រហូតលឺដល់សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ចេញជួយអន្តរាគមន៍​ប្រដេញតាម រហូតមកដល់ផ្លូវបំបែកជាបួន​ ស្តុបផ្សារទួលទំពូង យុវជន៣នាក់ដែលជិះម៉ូតូធំឌុបគ្នា៣នាក់នោះ​ បានជ្រុលទៅបុករថយន្ថបាឡែន(មិនចាំស្លាកលេខ​) បណ្ដាលឲ្យបាក់ជើងម្នាក់​ និង២នាក់ទៀតរបួសធ្ងន់​ ត្រូវបានឡានពេទ្យហុងហាក់​ ។ 

ចំណែកជនសង្ស័យ២នាក់ ដែលត្រូវបានជនទាំងបីនាក់ខាងលេីចោទថាជាចោរលួចម៉ូតូនោះ​ បានរៀបរាប់ប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ ពួកគេទាំងពីរនាក់​ ជាអ្នកជួយមេីលការខុសត្រូវ​ទីតាំងហ្គេមបាញ់ត្រី​មួយកន្លែង​ នៅក្នុងខណ្ឌច្បារអំពៅ​ ហេីយមូលហេតុដែលគេកំពុងជិះម៉ូតូឌ្រីមសង់នេះ​ គឺមានបុរសម្នាក់​ បានមកលេងហ្គេមបាញ់ត្រី​ នៅកន្លែងរបស់គាត់​ ហេីយបានដាក់ម៉ូតូបញ្ចាំចំនួន២០០$ ទេីបពួកគាត់ជួយយកម៉ូតូនោះ​ជិះឌុបគ្នា​ទៅដាក់ម្ដុំឃ្លាំងរំសេវ ដេីម្បីបញ្ចាំ​ តែនៅពេលមកដល់ម្ដុំមន្ទីរពេទ្យរុស្សី​ ស្រាប់តែលឺសំលេង​ ស្រែកចោរៗ​ ទេីបពួកគេងាកមេីល​ ឃេីញម៉ូតូ SL ជិះឌុបគ្នា​ មានដាវចង្អុរមក​ ហេីយស្រែកចោរៗទៀត​ ទេីបពួកគាត់បន្ថែមល្បឿន​ ព្រោះគិតថាជាចោរមកប្លន់ម៉ូតូ​ ទេីបជិះរត់ពេញខណ្ឌចំការមន​ រហូតម៉ូតូ SL ទៅបុកឡាន​ ហេីយពួកគេនៅតែជិះរត់ទៀត​ ដល់ម្ដុំផ្លូវភ្លោះ​អូរឬស្សី​ ទេីបសមត្ថកិច្ចតាមមកឃាត់ពួកគេយកមកសាកសួរនៅប៉ុស្តិ៍តែម្ដង។ 

បេីតាមការរៀបរាប់របស់ភាគីទាំងសងខាង​ ករណីនេះកេីតឡេីងនៅក្នុងខណ្ឌច្បារអំពៅ​ ដូច្នេះប្រហែលជាសមត្ថកិច្ចខណ្ឌចំការមន​ ធ្វេីការសាកសួរ​រួច​ ប្រហែលជាទាក់ទងប្រគល់អោយសមត្ថកិច្ចខណ្ឌច្បារធំពៅវិញ​ ឬយ៉ាងណា​ សមត្ថកិច្ចសុំធ្វេីការសិន៕​ (អត្ថបទទាំងស្រុង​ ដោយ​បងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!