ព្រឹតិ្តការណ៍ថ្មីៗ

អុជធូបអុចទៀន ទទួលទេវតាឆ្នាំថ្មី មិនបាន២០នាទីផង​ មកអង្គុយជួបជុំគ្នាក្រោមផ្ទះ ស្រាប់តែភ្លេីងឆាបឆេះយ៉ាងសន្ធោរសន្ធៅ​ ស្រែកឆោឡោ​ឡើងហៅឡានទឹកចេញអន្តរាគមន៍

6 ថ្ងៃ មុន 203 តូ សុផល

ខេត្តកោះកុង​ ៖ បន្ទាប់ពីទទួលទេវតាឆ្នាំថ្មី​ ឆ្នាំកុរ​ ពស២៥៦៣​ មិនបាន២០នាទីផង​ ស្រាប់តែមានករណីអគ្គីភ័យមួយ

បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួនមួយខ្នង សង់ពីឈើ ស្ថិតនៅចំណុចក្រោយ អៀង អាយ ចាស់ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បង្កការភ្ញាក់ផ្អេីល​ដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ​ ជួយអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់ មិនអោយរាលទៅឆេះផ្ទះអ្នកជិតខាងបានទាន់ពេលវេលា ដោយប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ។

ហេតុការណ៍អគ្គិភ័យ​នេះបានឆាបឆេះឡេីងនៅវេលាម៉ោងជាង០៤រសៀល​ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃចូលឆ្នាំប្រពៃណីដំបូង​ ថ្ងៃមហាសង្ក្រាន្ត​។

សមត្ថកិច្ចបានអោយដឹងថា​ ម្ចាស់ផ្ទះរងគ្រោះខាងលេី មានឈ្មោះ កែន គឹមហាន ភេទ ប្រុស អាយុ ៤៧ឆ្នាំ ។

មូលហេតុម្ចាស់ផ្ទះ បានអុចធូបទទួលទេវតា នៅផ្ទះជាន់លេី ហេីយនាំគ្នាមកអង្គុយលេងនៅខាងក្រោមផ្ទះ ទេីបឆេះរាលដាល​ចេញជាអណ្ដាតភ្លេីង​ បង្កការភ្ញាក់ផ្អេីល​ឡេីងតែម្ដង៕​ (ដោយបងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!