ព្រឹតិ្តការណ៍ថ្មីៗ

អ្នកគុននិយម២នាក់ ខានបានចូលឆ្នាំ បន្ទាប់ពីប៉ូលិសឆែកឃើញដាវសាំម៉ូរ៉ៃ២ដើមជាប់ខ្លួន

6 ថ្ងៃ មុន 124 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជិះម៉ូតូអមដោយលាក់ដាវសាំម៉ូរ៉ៃ២ដើម

ហើយក៏ត្រូវសមត្ថកិច្ចឆែកឃើញ កាលវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងមន្ទីរពេទ្យរុស្សី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន​។

​ប៉ូលិសបានឱ្យដឹងថា កម្លាំងប៉ូលិសខណ្ឌចំការមន កំពុងល្បាតក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទលើសផ្សេងៗ និងការពារជូនប្រជាពរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូស៊ុយគីឡែតពណ៌ស ស៊េរី២០១៩ ពាក់ស្លាកលខ ភ្នំពេញ-1HG 2427 កំពុងជិះចូលពេទ្យ។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ជិះដេញកាក់ ធ្វើការឆែកឆេក រកឃើញដាវសាម៉ូរ៉ៃចំនួន២ដើម ដែលជនសង្ស័យដាក់ជាប់ និងម៉ូតូ ហើយក៏ឃាត់ខ្លួនតែម្ដង។

​ប៉ូលិសបន្តថា​ ជនសង្ស័យទី១-ឈ្មោះម៉េង សារិន អាយុ២០ឆ្នាំ មុខរបជួលជុលទូរស័ព្ទមានស្រុកកំណើតភូមិស្ទឹងកាបុត ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ និងទី២-ឈ្មោះ ម៉េង សារី អាយុ២៣ឆ្នាំ មុខរបរធ្វើការនៅប្រទេសថៃមានស្រុកកំណើតនៅជាមូយគ្នា។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវនាំខ្លួនមកប៉ុស្តិ៍ទំនប់ទឹកធ្វើសាកសួរនិងធ្វើកំណត់ហេតុ រួចបញ្ជូនបន្តតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!