ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត ប្រជុំដាក់ផែនការ ការពារ ល្បាត យប់ថ្ងៃ និងដាក់កំលាំងការពារតាមទីវត្តអារាម

4 ខែ មុន 31 តូ សុផល

ភ្នំពេញ៖ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងពុទ្ធបរិស័ទ ចូលរួមធ្វើបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ គស ២០១៩ រយៈពេលបីថ្ងៃ គឺថ្ងៃទី១៤ .១៥ .១៦ ខែមេសា ឆ្នាំ២០១៩នេះប្រព្រឹត្តទៅដោយក្តីរីករាយ និងជ្រះថ្លា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការ បាន ធ្វើផែនការការពារ ល្បាត យប់ថ្ងៃ និងដាក់កំលាំងការពារតាមទីវត្តអារាមទាំង០៧ សាលាបុណ្យ ព្រមទាំងកន្លែងសប្បាយភាពនានា ក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱកាសជួបជុំឱពុកម្តាយ បងប្អូន ជីដូនជីតា ធ្វើដំណើរទីជិតឆ្ងាយ សូមបងប្អូនប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាពទៅមក និងបើកបរដោយគោរពច្បាប់ចរាចរណ៍ មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ ជាពិសេសមុនចាកចេញពីគេហដ្ឋាន សូមពិនិត្យបិតបារ៉ែតភ្លើង ពន្លត់ទៀនធូប និងធ្វើការចាក់សោរផ្ទះឲ្យបានត្រឹមត្រូវមុនចាកចេញ ដំណើរកំសាន្ត រឺទៅធ្វើបុណ្យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!