ព្រឹតិ្តការណ៍ថ្មីៗ

បាបកម្ម! ឆក់ទូរស័ព្ទ ពីជនជាតិចិន បានសម្រេច ជិះរត់គេចទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ

6 ថ្ងៃ មុន 48 តូ សុផល

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនជាតិចិន បានសម្រេច

ខណៈពេលដែលជនជាតិចិនកំពុងតែដើរតាមផ្លូវ បានសម្រេចហើយជិះរត់គេចទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលហើយគ្រានោះជនសង្ស័យបាននាំគ្នារត់ឡើងម៉ូតូបក្សពួករួចមិនថាលឿនជិះរត់គេចបាត់សម្រស់ពីកន្លែងកើតហេតុបន្សល់ទុកតែម៉ូតូហុងដាស្គូពីមួយគ្រឿងដ៏ថ្មីស្រឡាងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចគោលស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនបរទេសរងគ្រោះ​មានឈ្មោះ WANG YUMING ហៅ MING ភេទប្រុស​ អាយុ២៦ឆ្នាំ​ មានស្រុកកំណេីតនៅឯប្រទេសចិន​ ចប្ចុប្បន្ន​ធ្វេីការនៅប្រទេសកម្ពុជា​។ សម្ភារៈបាត់បង់​មាន​ ទូរស័ព្ទដៃ ម៉ាក VIVO មួយគ្រឿង​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនជាតិចិនម្នាក់ ដេីរថ្មេីជេីងកាន់ទូរស័ព្ទចុច​ ហៅផឲ្យមកយកអ្នកណាកំពុងតែឱនចុចទូរស័ព្ទស្រាប់តែមានសង្ស័យមួយក្រុមជិះម៉ូតូ ៣គ្រឿង មានគ្នា៦នាក់ បានធ្វើសកម្មភាព​ ឆក់ទូរស័ព្ទរបស់ជនជាតិចិនខាងលើ បានសម្រេច ជិះរត់គេចទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួល ហើយជនសង្ស័យបាននាំគ្នាស្ទុះរត់ឡើងម៉ូតូបក្ខពួករបស់ខ្លួនបាត់ស្រមោលអស់តែម្តង ដោយបន្សល់ទុកតែម៉ូតូដ៏ថ្មីស្រឡាងមួយគ្រឿង ម៉ាក​ Honda Scoopy-i ពាក់ស្លាកលេខភ្នំពេញ 1HM-7358 នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុគេបានឃើញសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ចុះមកដល់កន្លែងកើតហេតុ មកយកម៉ូតូ និងសិនទៅធ្វើការសាកសួរនិងដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់ផងដែរ។

បន្ទាប់ពី​ទទួលបានដំណឹងភ្លាម​ គេឃេីញលោក​វរសេនីយ៍ត្រី​ គង់​ សុវង្ស​ អធិការរងខណ្ឌមានជ័យ​ បានចុះមកសាកសួរដំណេីររឿង​ ដេីម្បីបេីកការស្រាវជ្រាវ​ និងកំណត់មុខសញ្ញា​ផងដែរ៕ (អត្ថបទរូបភាព​ បងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!