ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលសួរសុខទុក្ខ និងជូនពរឯកឧត្តម គួច ចំរើន

4 ខែ មុន 99 តូ សុផល

កំពង់ចាម៖  នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា​ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម

ព្រមទាំងលោក-លោកស្រីស្នងការរង បានអញ្ជើញចូលសួរសុខទុក្ខ និងជូនពរឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស២០១៩ ។

ស្ថិតក្នុងឱកាសដ៏បវរនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើអោយថ្នាក់ដឹកនាំ នៃស្នងការដ្ឋានគ្រប់រូប សូមបន្តការយកចិត្តទុកដាក់កម្រិតខ្ពស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លើការងារព្រហ្មទណ្ឌ​ ពិសេសការងារចរាចរណ៍ និងសូមការចាប់អារម្មណ៍លើមុខសញ្ញាជនមួយចំនួន ដែលរត់គេចពីសំណាញ់ច្បាប់ និងគប្បីធ្វើយ៉ាងណាអោយដំណើរប្រព្រឹត្តទៅនៃពិធីបុណ្យចូលឆ្នាំថ្មី ​ប្រជាពលរដ្ឋយើងទទួលបាននូវភាពសប្បាយរីករាយ ។

ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនគរបាលជាតិនៃខេត្តកំពង់ចាមទាំងអស់ ដែលជានិច្ចជាកាល អនុវត្តការងារគ្មានពេលសម្រាក ទោះជាពិធីបុណ្យប្រពៃណីជាតិយ៉ាងណាក៏ដោយ ក៏កងកម្លាំងយើងបែរជាទទួលភារកិច្ចដ៏មហិមាទៅវិញ ។

បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការនិងមន្ត្រីក្រោមឱវាទក៏បានគោរពជូនពរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងបុត្រាបុត្រី សូមជួបប្រទះតែនឹងសុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច ដើម្បីអភិវឌ្ឍខេត្កកំពង់ចាម អោយកាន់តែរីកចំរើនបន្ថែមទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយកាន់តែរីកចំរើនឡើងៗបន្តឡើងថែមទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!