ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនជនសង្ស័យឈ្មោះ ស្រេន វីរៈ ហ ល័ក្ខ ម្ចាស់ក្លឹបអ៊ីរ៉ុក ចប្ចុប្បន្នម្ចាស់ក្លឹប ម៉ៃ អាមី រួមជាមួយបុគ្គលិក៦នាក់ ទៅតុលាការ

4 ខែ មុន 389 តូ សុផល

ភ្នំពេញ៖ លោក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ

បានថ្លែងប្រាប់បណ្តាញព័ត៌មានថា នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ ម្ចាស់ក្លឹប «ម៉ៃអាមី» និងបុគ្គលិកចំនួន៦នាក់ទៀត ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធសកម្មភាពផ្តល់ទីតាំងសម្រាប់ប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនដ៏ធំ។

 

បើតាមលោក ប៊ុន សត្យា ម្ចាស់ក្លឹប «ម៉ៃអាមី» មានឈ្មោះ ស្រេន វីរៈ និងបុគ្គលិកចំនួន៦នាក់ផ្សេងទៀតដូចជា មេកា និងសន្តិសុខជាដើម ដែលពាក់ព័ន្ធបទល្មើសនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

 

សូមបញ្ជាក់ថា ថ្នាំញៀនប្រមាណ ជាង១០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបាន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទាំងយប់នៅក្លឹប «ម៉ៃអាមី»។ មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្រៅពីការរឹបអូសបានថ្នាំញៀន កម្លាំងនគរបាលក៏បានរឹបអូសបានឧបករណ៍ជក់ និងកែច្នៃយ៉ាងច្រើននៅក្នុងក្លឹបផងដែរ ដែលក្រុមយុវជន និងជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពយ៉ាងព្រោងព្រាត។ចំពោះម្ចាស់ក្លឹប «ម៉ៃអាមី»ម្នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ធ្លាប់ជាប់ពន្ធនាគារចំនួន៨នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ ហើយចេញពីពន្ធនាគារវិញនៅឆ្នាំ២០១៥កន្លងទៅ។

 

ក្រោយពីធ្វើតេស្ដទឹកនោមទៅលើយុវជនជាង៥០នាក់ ដែលឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននៅក្លឹបកម្សាន្ដនាពេលរាត្រីមួយនេះ សមត្ថកិច្ចបានរកឃើញយុវជន មានផ្ទុកសារធាតុញៀននោះចំនួន ៣២នាក់។

 

លោក ប៊ុន សត្យា បានបញ្ជាក់ថា សម្រាប់យុវជនទាំងអស់ដែលត្រូវចាប់ខ្លួនពេលចុះប្រតិបត្តិការបង្ក្រាបនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ សម្រាប់អ្នកដែលគ្មានគ្រឿងញៀន និងអ្នកដែលមានគ្រឿងញៀនត្រូវបញ្ជូនទៅកាន់មណ្ឌលសន្សាបគ្រឿងញៀន។

 

សូមជម្រាបថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានចុះប្រតិបត្តិការ បង្ក្រាបក្លិបកម្សាន្តយីហោ «ម៉ៃអាមី» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ និងថ្នាំញៀនមួយចំនួនផងដែរ។

 

ក្លិបកម្សាន្ត «ម៉ៃអាម៊ី» នេះស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ តែបិទមិនបាន ទើបពេលនេះលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ចុះបិទដោយផ្ទាល់តែម្តង៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!