ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌច្បារអំពៅ  គោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលនៅភ្នំពេញ អាចមកចូលរួមកម្មវិធីសង្ក្រាន្តច្បារអំពៅនេះ ឲ្យបានច្រើនកុះករ នៅវត្តវាលស្បូវ !

11 ខែ មុន 32 តូ សុផល

រាជធានីភ្នំពេញ ៖ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតហើយ របស់ខណ្ឌច្បារអំពៅ គឺសង្ក្រាន្តច្បារអំពៅ លេចរូបរាង ឡើងនៅថ្ងៃទី១៤-១៥-១៦ ធ្វើនៅវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ចេង មុន្នីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានថ្លែងថា ដោយសារប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលធ្វើឲ្យប្រជាពលរដ្ឋយើងរស់នៅសុខស្រួល និងចង់ទៅណាមកណាម៉ោងណាក៏បាន វាមិនលំបាក ចង់ទៅចូលរួមកម្មវិធីណាក៏ស្រួលធ្វើដំណើរ ។

ដូចនេះស្របតាមទិសដៅនៃភាពរីកចម្រើនរបស់ប្រទេសជាតិយើង និងដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានធ្វើកម្មវិធីរយៈពេល៣ថ្ងៃ គឺកម្មវិធីសង្ក្រាន្តច្បារអំពៅ និងមានកម្មវិធីជាច្រើនដូចជា ពិធីស្រង់ព្រះ ពិធីរាប់បាត្រ លេងល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្ត ការរាំលេងកម្សាន្ត ការការប្រគុំតន្រ្តី សម្តែងប្លែកៗ មានការដើបង្ហាញម៉ូត ក្រុមកំប្លែង និងតារាចំរៀងល្បីៗចូលរួមជាច្រើនរូប។ ដូចនេះ លោកអភិបាលខណ្ឌ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ មកចូលរួមកម្មវិធីសង្ក្រាន្តច្បារអំពៅនេះ ឲ្យបានច្រើនកុះករ។

ដោយឡែក លោក អ៉ឹម ជីវ៉ា ដែលជាអ្នកចាត់ចែងរៀបចំកម្មវិធីផ្នែកសិល្បៈក្នុងសង្ក្រាន្តច្បារអំពៅ បាននិយាយថា នេះកម្មវិធីឍសិល្បៈមានច្រើនទម្រង់មែនទែនដែលមានការចូលរួមពីសិល្បករគ្រប់ផ្នែក ក្នុងនោះយើងមានការការបង្ហាញម៉ូតទៅតាមសម័យកាល ហើយការលេងល្បែងប្រជាប្រិយចាប់ពីព្រឹក ការលេងនៅតំបន់ត្រជាក់ចិត្តចាប់ផ្តើមពីម៉ោង១រសៀល ការប្រគុំតន្រ្តីនិងការចាប់ផ្តើមពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ និងមានកម្មវិធីសប្បាយជាច្រើនទៀត៕

អ្នកនៅភ្នំពេញកុំភ្លេចមក សង្រ្កាន្តច្បារអំពៅ មានពាងពណ៌, ម្នាស់ធំ ,នំអន្សមធំ ,តំបន់ត្រជាក់ លេងល្បែងប្រជាប្រិយ និងមានការប្រគុំតន្រ្តីដែលជួបជាមួយតារាល្បីជិត១០០នាក់ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានក្រុមបង្ហាញម៉ូត ក្រុមកំប្លែង តារាចំរៀង ការបង្ហាញshow ប្លែកៗ ៕  ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ