ព្រឹតិ្តការណ៍ថ្មីៗ

អូន ខ្ទើយ បានហូបបាយស្រាប់ មុនចូលឆ្នាំថ្មី មកដល់ ព្រោះតែ…

6 ខែ មុន 66 តូ សុផល

ខេត្តកណ្តាល៖ ជនខ្ទើយកំហូចម្នាក់បានខ្ចីម៉ូតូរបស់គេរួចហើយ ជិះយកទៅបាត់មិនព្រមយកមកសងម្ចាស់គេវិញ កាលពីថ្ងៃទី ខែមករា ឆ្នាំ២០១៩ចំណុចភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នោះ។

ពេលនេះត្រូវបានម្ចាស់ម៉ូតូប្រទះឃើញកំពុងរាំវង់ពិធីជប់លៀងក្នុងរោងចក្រក៏ក្របួចជាប់ រួចប្រគល់ឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់ ។

លោក ថាច់ សុវណ្ណា ប្រធានផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួលបានប្រាប់ឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យលើនេះ នៅថ្ងៃ ទី១២ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ។

លោក ថាច់ សុវណ្ណា បានឲ្យដឹងបន្តថាជនរងគ្រោះឈ្មោះ ផល សុភ័ស្ត ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរកម្មករ លីដែក នៅភូមិទួលសាម៉រ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញសម្ភារ បាត់បង់ម៉ូតូម៉ាកសង់០១៧ពណ៌ខ្មៅ០១គ្រឿងពាក់ផ្លាកលេខភ្នំពេញ1GE-7752 ។ ចំណែកជនសង្ស័យឈ្មោះ សៅ គា ភេទស្រីក្លែងខ្លួនជាប្រុសអាយុ៣១ឆ្នាំនៅជនជាតិខ្មែរមុខរបរកម្មកររោងចក្រស្នាក់នៅ ភូមិតាសេក សង្កាត់កំបូលខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
រួមទាំងដកហូតវត្ថុតាងរួមមាន ៖ទូរស័ព្ទម៉ាកសាំសុងកាឡាកសុីអេ៧ចំនួន១,កាបូបដម៉ាកRosebirdចំនួន១ ។

សភាពនៃរឿងហេតុនៅមុនពេលកើតហេតុ ជនរងគ្រោះបានឲ្យ ម៉ូតូរបស់ខ្លួនទៅមុីងឈ្មោះអេង ចិន្តា ខ្ចីយកកូនទៅពេទ្យ ពេលត្រឡប់មកវិញ បានជួបនិងជនសង្ស័យខ្ចីម៉ូតូថាទៅយកទូរស័ព្ទបន្តិចហើយគេចខ្លួនបាត់តែ
ម្តង។លុះដល់ថ្ងៃទី១២.០៤.២០១៩វេលាម៉ោង១៤.០០នាទី ជនរងគ្រោះបានជួបនិងជនសង្ស័យកំពុងរាំវង់នៅក្នុងរោងចក្រយាក.ជីន.ទើបឃាត់ខ្លួនមកប្រគល់ ជូនសមត្ថកិច្ចតែម្តង។

លោក ថាច់ សុវណ្ណា បានបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានខ្ចីម៉ូតូដោយថាទៅយកទូរស័ព្ទបន្តិចពេលខ្លួនជិះមកដល់ដីឡូត៍មួយកន្លែងស្រាប់តែជួបឈ្មោះលី ភេទប្រុសអាយុខ្ទង២៦ឆ្នាំ មិនស្គាល់កន្លែងស្នាក់នៅហើយ សុំ មកជាមួយដោយឈ្មោះលី ជាអ្នកឌុបជិះបានប្រហែល១០០ម៉ែត្រដល់កន្លែងផ្ទះដែលខ្លួនទុកទូរស័ព្ទខ្លួនដើរចូលយកទូរស័ព្ទស្រាប់តែ ឈ្មោះលីជិះម៉ូតូគេចខ្លួនទៅបាត់តែម្តង។ករណីនេះកម្លាំងជំនាញកំពុងចាត់បន្ត ចាត់ការតាមនីតិវិធី។ ដោយ៖ ​វណ្ណា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ