ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាលជាមួយមន្រ្តីសាលាខេត្ត មន្ត្រីជាប់កិច្ចសន្យា និងកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទទូទាំងខេត្ត ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ

6 ខែ មុន 55 តូ សុផល

កំពត៖ ព្រឹកថ្ងៃសៅរិ៍ ៩កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីសំណោះសំណាលជាមួយមន្រ្តីសាលាខេត្ត មន្ត្រីជាប់កិច្ចសន្យា និងកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣។

ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពី: ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត  នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត  កងកំលាំងទាំងបីប្រភេទ មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុប ១.១១៥នាក់។

មានប្រសាសន៍ទៅកាន់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការជុំវិញខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងអំណរគុណចំពោះមន្ត្រី និងកងកម្លាំងទាំងអស់ ដែលបានសហការក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈបានល្អប្រសើរ ដោយរក្សាបាននូវសុខសន្តិភាព ជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្ថែមទៀតថា សូមកងម្លាំងទាំងអស់ មន្ត្រីរាជការជុំវិញខេត្តត្រូវខិតខំបំពេញការងារ ពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ គោរពវិន័យការងារ ប្រកាន់ខ្ចាប់នូវកាត្វកិច្ចរបស់ខ្លួន និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងជាតិមាតុភូមិ ដើម្បីឲ្យសក្តិសមទៅតាមជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូន សម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងពិធីនេះ ឯកឧត្តម ជាវ តាយ បានផ្តល់ថវិកាឧបត្តម្ភ ក្នុងឱកាសចូលឆ្នាំថ្មីនេះ ដល់កងកំលាំងប្រដាប់ទាំងបីទូទាំងខេត្ត មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរគណបក្សខេត្ត និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ១.១១៥នាក់ ទទួលបានថវិកាស្មើគ្នា ក្នុងម្នាក់ចំនួន ១០០.០០០រៀល ស្មើនឹងថវិកា ១១១.៥០០.០០០រៀលក្នុងនោះមានដូចខាងក្រោម ៖

១ .កងកំលាំងនគរបាល ចំនួន  ៥៩៧ នាក់ ក្នុងម្នាក់ ១០០.០០០រៀល សរុប ៥៩.៧០០.០០០ រៀល ក្នុងនោះថវិកាបដិភាគរបស់លោកស្នងការនគរបាលខេត្ត ចំនួន ១០លានរៀល។

២. .កងកំលាំងកងរាជអាវុធហត្ថ ចំនួន  ១៣៥ នាក់ ក្នុងម្នាក់ ១០០.០០០រៀល សរុប ១៣.៥០០.០០០ រៀល ក្នុងនោះថវិកាបដិភាគរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចំនួន ៥០% ស្មើនឹង ចំនួន ៦.៧៥០.០០០រៀល។

៣ .កងកំលាំងតំបន់ប្រតិបត្តិការសឹករងកំពត ចំនួន  ១៨៣ នាក់ ក្នុងម្នាក់ ១០០.០០០រៀល សរុប ១៨.៣០០.០០០ រៀល ក្នុងនោះថវិកាបដិភាគរបស់លោក ហុក ចិន្តា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន ៥០% ស្មើនឹង ៩.១៥០.០០០រៀល។

៤. មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរគណបក្សខេត្ត និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ២០០នាក់ ក្នុងម្នាក់ ១០០.០០០រៀល សរុប ២០.០០០.០០០ រៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ