ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​ នៅមុខផ្សារប៉េសេថ្មី ឃាត់ខ្លួនជនសង្ស័យ​២នាក់​ ពាក់ព័ន្ធករណីគ្រឿងញៀន​ ២០កញ្ចប់​!

7 ខែ មុន 80 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតបានថ្នាំញៀន ចំនួន២០កញ្ចប់ថង់តូច (ខ្ចប់ក្នុងលុយខ្មែរ ប្រភេទក្រដាសប្រាក់ ១០០រៀល) កាលពីវេលាម៉ោង២១:០០នាទី ថ្ងៃសុក្រ​ ទី១២ ខែមេសា ឆ្នាំ២០១៩នេះ​ នៅចំណុចមុខផ្សារប៉េសេថ្មី នៅតាមផ្លូវ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានអោយដឹងថា​ ក្នុងប្រតិបត្តិការ​ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅទីតាំងខាងលេី ដឹកនាំដោយលោក មា​ សុភាព​ អភិបាលនៃគណៈ​ អភិបាលរងខណ្ឌមានជ័យ​ ក្រោមការចង្អុលបង្ហាញពីលោក​ ពេជ្រ​ កែវមុនី​ អភិបាលនៃគណៈ​ អភិបាលខណ្ឌមានជ័យ​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួន ១៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ណិប វិបូ អធិការរង និងវរសេនីយ៍ត្រី គឹម កល្យាណ ឋានៈ អធិការរង សហការជាមួយកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌមានជ័យ ចំនួន ២៦នាក់ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចំនួន ១៦នាក់ (សរុបចំនួន ៥៦នាក់)។

ជាលទ្ធផលត្រួតពិនិត្យបានរួមមាន ៖ ១-រថយន្តឆ្លងកាត់ចំនួន ៤០គ្រឿង។ ២-ម៉ូតូឆ្លងកាត់ចំនួន ៧៥ គ្រឿង ។ ៣-អាវុធឆ្លងកាត់ គ្មាន ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ខណៈពេលជិះម៉ូតូមួយគ្រឿងឌុបគ្នាចូលមក​ ដោយមានការសង្ស័យក៏បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ជាក់ស្ដែងរកឃេីញ​ក្រាមសថ្លា​ (សង្ស័យជាគ្រឿងញៀន) ចំនួន២០កញ្ចប់ថង់តូច (ដែលខ្ចប់ក្នុងលុយខ្មែរ ក្រដាសប្រាក់១០០រៀល) ទេីបសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង រួចបញ្ជូនទៅធ្វេីការសាកសួរ​ នៅស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុនទី២តែម្ដង ។

ដកហូតវត្ថុតាង ៖ ក្រាមពណ៍ សថ្លា ចំនួន២០កញ្ចប់ថង់តូច (ខ្ចប់ក្នុងលុយខ្មែរប្រភេទក្រដាស១០០រៀល) ម៉ូតូ១គ្រឿង ម៉ាក AIR BLADE ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 1CY-2717 និងទូរស័ព្ទដៃចាស់ ចំនួន០៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងដកហូត ត្រូវបានបញ្ជូនខ្លួនទៅសាកសួរ​ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ដើម្បីចាត់ការតាមនីតិវិធី ៕ (អត្ថបទរូបភាព​ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ