ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាល​ខណ្ឌដូនពេញ ប្រារព្ធ​ពិធី​សូត្រ​មន្ត​លើករាសី ​ប្រសិទ្ធ​ពរជ័យ សិរីសួស្ដី ជ័យ​មង្គល វិបុល​សុខ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ

4 ខែ មុន 24 តូ សុផល

ភ្នំពេញ៖ នា​រសៀលថ្ងៃសុក្រ ០៨កើត ខែចេត្រ ឆ្នាំ​ច សំរឹទ្ធិ​ស័ក​ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ២០១៩​នេះ

នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ គ.ស២០១៩ រដ្ឋបាល​ខណ្ឌដូនពេញ បាន​ប្រារព្ធ​ពិធី​សូត្រ​មន្ត​លើករាសី ​ប្រសិទ្ធ​ពរជ័យ សិរីសួស្ដី ជ័យ​មង្គល វិបុល​សុខ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ និងមន្ត្រីរាជការរដ្ឋបាលខណ្ឌដូនពេញ​ ក្រោមអធិបតីភាព លោក ហែម អាន ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌដូនពេញ និង​លោកស្រី លោក សុខ ពេញវុធ អភិបាល នៃ​គណៈអភិបាលខណ្ឌដូនពេញ និង​លោកស្រី និងដោយ​មាន​ការអញ្ជើញចូល​រួម​ពី​សំណាក់ លោកលោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌដូនពេញ គណៈអភិបាលខណ្ឌដូនពេញ សង្កាត់ទាំង១១ នាយនគរបាលប៉ុត្តិ៍សង្កាត់ទាំង១១ និងមន្ត្រីរាជការរដ្ឋបាលខណ្ឌដូនពេញទាំង​អស់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!