ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម នុត ពុធដារ៉ា បាននាំយកអំណោយសប្បុរសធម៌ចែកជូនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ពងទឹក និង​សង្កាត់ប្រទះឡាង ចំនួន ២២០គ្រួសារ

5 ខែ មុន 13 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩

ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយព្រះវិន័យមុនី ចឹក ចុន្ទ ព្រះអនុគណខណ្ឌដង្កោ និងសប្បុរសជន លោក ថន សុខា និងលោកស្រី សូ លៅដារ្តិ៍ បាននាំយកអំណោយសប្បុរសធម៌ចែកជូនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ពងទឹក និង​សង្កាត់ប្រទះឡាង ចំនួន ២២០គ្រួសារ។ ក្នុងឱកាសនោះក៏បានធ្វើពិធីស្រង់ទឹកជូនដល់បងប្អូនដើម្បីលើករាសី សម្រាប់ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់នាពេលខាងមុខ។

ក្នុងនោះអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ក្នុងឱកាសនោះ រួមមាន៖ អង្ករ ២៥គីឡូក្រាម ក្រមា១ ខោអាវ ០១កំប្លេ គ្រឿងឧបភោគបរិភោគ មួយចំនួន និងថវិកា ១៥.០០០រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ