ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

4 ខែ មុន 37 តូ សុផល

កំពង់ចាម ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

បានប្រារព្ឋពិធីប្រកាសផ្ទេរភារកិច្ច តែងតាំមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាប់ពីថ្នាក់អនុសេនីយ៍ឯកដល់ថ្នាក់ពលបាលទោ សរុបចំនួន១៩៩នាក់ ស្រីចំនួន២៦នាក់។ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយការិយាល័យ លោកនាយផ្នែកនគរបាលបេតិកភ័ណ្ឌ លោកអធិការស្រុក ក្រុងទាំង១០ សរុបចំនួន២៦៦នាក់ ស្រី៣៦នាក់។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងផែនការងារធនធានមនុស្សបានឡើងអានព្រះរាជក្រិត អនុក្រិត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីការតម្លើងឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិ និងអានអនុក្រិត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិ និងពិធីបំពាក់ឋានន្តរស័ក្តិ។

ជាកិច្ចបន្តការរឡើងប្ដេជ្ញាចិត្ត និងសន្យា ដោយលោកវសេនីយ៍ឯក អ៊ឹម ស៊ាងឌី ស្នងការរងនគរបាលខេត្តកំពង់ចាមថ្មី តំណាងឱ្យមន្ត្រីនគរបាលទើបប្រកាសផ្ទេរភារកិច្ច តែងតាំមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ បានអបអរសាទរដល់បងប្អូនទាំងអស់ ដែលត្រូវបានថ្នាក់ដឹកនាំមើលឃើញពីសមត្ថភាពការងារ សញ្ញាបត្រ អតីតភាពការងារ បទពិសោធន៍ ក្រមសីលធម៌ល្អ បានធ្វើការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននៅពេលនេះ និងសូមផ្តាំផ្ញើ ដល់មន្ត្រីនគរបាលទាំងអស់ខិតខំយកចិត្តទុកដាក់ធ្វើការងារទៅតាមតួនាទី និងតាមជំនាញរៀៗខ្លួន ពិសេសបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទនិងរូបភាពៈការិយាល័យផ្សព្វផ្សាយអប់រំ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!