ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តកំពង់ស្ពឺ បង្កើតកម្មវិធីសប្បាយជូនបងប្អូន កម្មករកម្មការរនី ក្នុងឱបុណ្យចូលឆ្នាំឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

1 ឆ្នាំ មុន 30 តូ សុផល

កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសុក្រ៨កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងទី១២ ខែមេសា ឆ្នាំ២០១៩នេះ

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការជុំវិញមន្ទីរ និងកងកម្លាំងប្រដាប់អាវុធទាំងបី អញ្ជើញចុះជួបសំណេះសំណាលនិង សួរសុខទុក្ខ ចំពោៈបងប្អូនជាកម្មករ-កម្មការិនី រោងចក្រ និងបានជូនពរកម្មករ-ការិនី រោងចក្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ គ.ស ២០១៩ នាពេលខាងមុខ ។

ពិធីជួបជុំសំណេៈសំណាលនេៈធ្វើឡើងនៅរោងចក្រចំនួន៣ មានរោងចក្រអ៊ែជ្យាយល៍ ស្វេតធី រោងចក្រស៊ុយ យ៉ាត និងរោងចក្រស៊ីគ្លូ ស្ថិតនៅភូមបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

នៅក្នុងឱកាសសំណេះសំណាលនេះឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានផ្តាំផ្ញើការសាកសួរសុខ និងស្នើរពួកគាត់ឲ្យធ្វើដំណើរត្រូវគោរពច្បាប់ចរាចរទាំងអស់គ្នា ដើម្បីបានទៅចូលរួម ជួបជុំសាច់ញាតិនៅស្រុកកំណើតប្រកបដោយភាពសុខសាន្តគ្រប់ៗគ្នា និងសូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនទៅបងប្អូនជា កម្មករ-កម្មការិនី រោងចក្រទាំងអស់ឲ្យជួបតែសេចក្តីសុខ និងពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ៕

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានផ្តល់អញ្ជើញចូលរួមរាំលេងកំសាន្ត និងថតរូបសែលហ្វីជាមួយបងប្អូនកម្មករ កម្មការិនីទាំងអស់ប្រកបដោយភាពរីករាយ ស្និទ្ធស្នាលបំផុត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ