ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ស ថេត ចុះជួបសំណេះសំណាល និងនាំយកអំណោយជាស្បៀងអាហារ និងថវិកាផ្តល់ដល់កម្លាំងនគរបាលការពារព្រំដែននៅទិសភូមិភាគទី៤ និងទី៥ ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រពៃណីជាតិ

2 ខែ មុន 50 តូ សុផល

ព្រះវិហារ ៖ កាលពីថ្ងៃសុក្រ​ ៨កេីត​ ខែចេត្រ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនិងថ្ងៃទី​១១​ ខែមេសា ឆ្នាំ២០១៩

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេ​ញ​ តំណាងឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន បានចុះជួបសំណេះសំណាល និងនាំយកអំណោយជាស្បៀងអាហារ និងថវិកាផ្តល់ដល់កម្លាំងនគរបាលការពារព្រំដែននៅទិសភូមិភាគទី៤ និងទី៥ ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រពៃណីជាតិ

ក្នុងឱកាសនោះឯកឧត្តមស្នងការ​ក៏បានលើកឡើងពីបញ្ហាសំខាន់ៗដែលមន្រ្តីនគរបាលតាមព្រំដែនបានប្រឹងប្រែងការពារបូរណភាពទឹកដី និងសន្តិសុខសំខាន់ៗជូនប្រជាពលរដ្ឋ លើសពីនេះ ឯកឧត្តមក៏បានជំរុញឱ្យកងកម្លាំងប្រឹងប្រែងទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងបញ្ហាគ្រឿងញៀនផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!