ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌសែនសុខ សូត្រមន្ត  ចម្រើន សិរីសួស្ដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

1 ខែ មុន 88 តូ សុផល

ភ្នំពេញ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធសាលាខណ្ឌសែនសុខ រៀបចំពិធីសូត្រមន្ត និង ចម្រើនសិរីសួស្ដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំរដ្ឋបាលខណ្ឌ តែងតែរៀបចំសូត្រមន្ត រាប់ បាត្រ ចម្រើនសិរីសួស្ដីក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីឧទ្ទិសកុ សលនិងរម្លឹកគុណដល់វិញ្ញាណក្ខន្ធយុទ្ធ ជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ពិសេសដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជីដូន ជីតា បុព្វការីជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់ ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងសុំពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ពីទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងត្រូវចូលមកដល់នាពេលខាងមុខនេះ។

លោកអភិបាលខណ្ឌ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិ ប្រទានពរជ័យ សិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខណ្ឌ ឱ្យមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខណ្ឌ ឱ្យកាន់តែទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របពេលដែលខណ្ឌសែនសុខ កំពុងមានការអភិវឌ្ឍ ស្របនឹងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៦ របស់រាជរដ្ឋាបាលកម្ពុជា៕

កិច្ចបញ្ចប់នៃពិធីខាងលើ លោកអភិបាលខណ្ឌ បានបន្តជួបសំណេះសំណាលជាមួយមន្ត្រីក្រោមឳវាទទាំងអស់ និងផ្តល់ថវិកា ម្នាក់១០ម៉ឺនរៀល ស្រាបៀរ១កេស ទឹកក្រូជ១កេស ស្មើរៗគ្នា ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!