ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌច្បារអំពៅ បាន​អញ្ជេីញចូលរួមក្នុង​ពិធី​សូត្រ​មន្ត​ចម្រើនព្រះបរិត្ត និងរាប់បាត្រ​ព្រះសង្ឃចំនួន​ ៥៣អង្គ​ ដើម្បីអបអរសាទរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ

3 ខែ មុន 21 តូ សុផល

ភ្នំពេញ៖ នៅ​ព្រឹកថ្ងៃទី១១ មេសា​ ឆ្នាំ២០១៩  លោក អ៊ុំ​ ម៉ារ៉េត​ ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ

និងលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌ​រួមនិង លោក​លោកស្រី​អភិបាលរងខណ្ឌ​ ព្រមទាំងលោក​-លោកស្រីចៅសង្កាត់ទាំង៨ នៃរដ្ឋបាលខណ្ឌច្បារអំពៅ បាន​អញ្ជេីញចូលរួមក្នុង​ពិធី​សូត្រ​មន្ត​ចម្រើនព្រះបរិត្ត និងរាប់បាត្រ​ព្រះសង្ឃចំនួន​ ៥៣អង្គ​ ដើម្បីអបអរសាទរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​កុរ ឯកស័កព.ស២៥៦៣ គ.ស២០១៩​ ។​

ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ និងគណៈអភិបាលខណ្ឌ​ព្រមទាំងគណៈនាយករដ្ឋបាលខណ្ឌ បានចូលជួបគោរពជូនពរឯកឧត្តម​ ម៉ប់ សារិន​ ប្រធានក្រុមប្រឹក្សារាជធានី​ និង​ លោកជំទាវ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរដើម្បីដឹកនាំអភិវឌ្ឍរាជធានីភ្នំពេញអោយមានការរីកចំរើនជានិច្ចនិរន្តតរៀងទៅ​ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!