ព្រឹតិ្តការណ៍ថ្មីៗ

លួចគេបានវាគ្រាន់ពេលគេទាន់វាក្រែល!ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួន ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ!

5 ខែ មុន 17 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាកប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួន ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង១២និង៣០នាទីយប់ ត្រង់ចំណុចផ្ទះជួលលេខ២០ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ដា លីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិអន្ទុងស្វាយ ឃុំបែកចាន ស្រុកអង្គស្នួល (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ អ៊ីន សុខខឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងមានស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួលលេខ២០ ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយនៅជិតកន្លែងកើតហេតុ ស្រាប់តែឭសំលេងធ្លាក់សម្ភារៈ រួចជនរងគ្រោះបានដើរទៅមើល ឃើញជនសង្ស័យស្ទះរត់ចេញ រួចជនរងគ្រោះស្រែកថាចោរៗ និងបាននាំគ្នាដេញចាប់បានជនសង្ស័យខាងលើ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាសកសួរតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ