ព្រឹតិ្តការណ៍ថ្មីៗ

ត្រៀមអោយហើយទៅ! ការផ្សព្វផ្សាយពាណិជ្ជកម្ម សេវាកម្ម ភូតកុហក បោកប្រាស់

5 ខែ មុន 367 តូ សុផល

william guang វឌ្ឍនា សារពង្ស ៖ កាលពីព្រកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០១៩ នេះ

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បេីកកិច្ចប្រជុំជាមួយប្រតិភូក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន់ សូស័ក្តិ ក្រោមអធិបតីភាព ឯឧ ពេជ្រ សូជេដ្ឋា យោងលេីប្រធានបទ ការផ្សព្វផ្សាយពាណិជ្ជកម្ម សេវាកម្ម ភូតកុហក បោកប្រាស់ ។

ប្រតិភូគណបក្សខ្មែរក្រោក បានផ្ដល់យោបល់លេីយន្តការទប់ស្កាត់បន្ថែម ក្នុងការសិក្សាដកអាជ្ញាប័ណ្ណ លិខិតអនុញ្ញាតិពាណិជ្ជ នានា ដល់ក្រុមហ៊ុនឯកជនណាដែលមានចេតនាខិលខូច ឆបោកពលរដ្ឋ ជាក់ស្ដែងកន្លងមកមានក្រុមហ៊ុន ឈ្មោះ EBC បានបោកប្រាស់ពលរដ្ឋប្រមាណជាង ៧ពាន់នាក់លេីទំហំទឹកប្រាក់ ៦០លានដុល្លា ។

ប្រតិភូគណបក្សខ្មែរក្រោក បានផ្ដល់យោបល់អោយបង្កេីតយន្តការ ដាក់លក្ខខ័ណ្ឌអោយក្រុមហ៊ុនឯកជនតម្កល់ទឹកប្រាក់មុននិងផ្ដល់អាជ្ញាប័ណ្ណពាណិជ្ជកម្មដល់ក្រុមហ៊ុនឯកជននោះ ក្នុងការធ្វេីពាណិជ្ជកម្ម នានា ដេីម្បីរដ្ឋមានទំនួលខុសត្រូវយកទឹកប្រាក់ដែលតម្កល់នោះជាប្រាក់ធានាទូទាត់សងក្នុងកំឡុងពេលដែលក្រុមហ៊ុនណាមួយរំលោភទំនុកចិត្ត ឆបោក ពលរដ្ឋ បង្ករការខាតបង់ដល់អ្នក ទទួលសេវាពាណិជ្ជកម្មឯកជន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ