ព្រឹតិ្តការណ៍ថ្មីៗ

អ្នកជិតខាង​ដេញចាប់បាន​ស្វាគមន៍​ឆ្នាំថ្មី​ ម្នាក់មួយដៃមួយជើង​ ស្ដូក បន្ទាប់ពីចូលពួនសម្ងំក្នុងផ្ទះគេ បំណងលួចទ្រព្យសម្បត្តិ តែចៃដន្យម្ចាស់ឃើញទាន់…

5 ខែ មុន 101 តូ សុផល

ភ្នំពេញ ៖ ជិតចូលឆ្នាំហេីយ​ ក្រុមសង្គមងងឹតចេញរកស៊ីគ្រប់ទីកន្លែង​ ជាក់ស្ដែង​ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលបលួចចូលផ្ទះមួយកន្លែង បំណងលួចទ្រព្យសម្បត្តិ តែមិនទាន់បានលួចផង ត្រូវបានម្ចាស់ផ្ទះ ដឹងទាន់​ ស្រែកឆោឡោ​ នាំគ្នាដេញតាមចាប់បាន​ ស្វាគមន៍​ម្នាក់មួយដៃមួយជេីង​ សន្លប់ស្តូកស្តឹង​ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីង​កាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចជិតផ្សារទឹកថ្លាផ្លូវបេតុង ផ្ទះលេខ២០ភូមិចុងថ្នល់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យធ្វើជាប្រកាច់ដូចបែកថ្នាំមិនអាចសួរឈ្មោះបាន។ ចំណែកជនរងគ្រោះមានឈ្មោះ មាស រ៉ៃ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថានៅមុនពេលកើតហេតុពួកគាត់នៅមិនទាន់បានបិទទ្វារផ្ទះនៅឡើយក៏ស្រាប់តែមានជនសង្ស័យចូលមកពួនក្នុងផ្ទះដើម្បីធ្វើសកម្មភាពលួចម៉ូតូនិងទ្រព្យសម្បត្តិស្រាប់តែចៃដន្យរូបគាត់បានឃើញជនសង្ស័យកំពុងតែពួនក្នុងផ្ទះរបស់គាត់ទើបប្រាប់ប្តីឲ្យចាប់។បន្ទាប់មកជនសង្ស័យដឹងខ្លួនទាន់ ក៏ស្ទុះរត់ចេញមកខាងក្រៅ ខណៈពេលនោះប្តីរបស់គាត់ស្ទុះដេញតាមហើយស្រែកថាចោរៗក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាដេញចាប់រត់តាមបណ្តោយមហាវិថីសហព័ន្ធរុស្សីមកដល់ចំណុចមុខកន្លែងលក់ផ្កាជិតវត្តទឹកថ្លាក៏ត្រូវបានប្រជាពលរដ្ឋចាប់បានរួចស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនតែម្ដង។

បន្ទាប់មកជនសង្ស័យក៏ប្រើល្បិចធ្វើជាប្រកាច់ញាក់ញ័រកំឲ្យគេវាយតទៅទៀតទើបប្រគល់ឲ្យសមត្ថកិច្ចយកមកប៉ុស្ដិ៍ទឹកថ្លាដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ដតាមនីតិវីធី៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ