ព្រឹតិ្តការណ៍ថ្មីៗ

ចុះបង្ក្រាបទីតាំង ក្លឹបម៉ៃអាមី MAIAMI ទាំងកណ្ដាលអាធ្រាត្រ​ ឃាត់ខ្លួនស្រីស្អាតប្រុសស្អាត ៥៧​នាក់ ពាក់ព័ន្ធគ្រឿងញៀន​​!

5 ខែ មុន 222 តូ សុផល

រាជធានីភ្នំពេញ ​៖​ កម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឯកឧត្តម​ ឧមត្តមសេនីយ៍​ ស​ ថេត​ ស្នងការនគរបាលរាជធានី បានដឹកនាំកម្លាំងបេីកប្រតិបត្តិការចុះបង្ក្រាប ទីតាំងក្លឹបកម្សាន្តយីហោ​ “ម៉ៃ​អាមី​ MAIAMI” ដោយធ្វេីការឡោមព័ទ្ធបិទផ្លូវចេញចូល (មិនអនុញ្ញាត​ឲ្យបុគ្គលណាម្នាក់ចេញ ឬចូលបានឡេីយ ក្នុងអំឡុងពេល​បេីកប្រតិបត្តិការ​នេះ) ជាក់ស្ដែង​ឃាត់ខ្លួន​ជនប្រុសស្រីពាក់ព័ន្ធ​គ្រឿងញៀន​ ៥៧នាក់ ក្នុងនោះមានជនជាតិចិន​១៤នាក់ និងរកឃេីញគ្រឿងញៀនជាច្រេីនផងដែរ។

ប្រតិបត្តិការបង្ក្រាបទីតាំងក្លឹបកម្សាន្តរាត្រី “ម៉ៃអាមី​ MAIAMI” ខាងលេីនេះ ធ្វេីឡេីងកាលពីវេលាម៉ោង០២ទាបភ្លឺ​ ឈានចូលថ្ងៃព្រហស្បត្តិ៍​ ទី១១​ ខែមេសា ​ឆ្នាំ២០១៩​នេះ នៅតាមបណ្តោយផ្លូវ៣៦០​ (ទល់មុខស្ថានីយ៍ទូរទស្សន៍អប្សរា) ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

គួររម្លឹកដែរថា​ ទីតាំងក្លឹបខាងលេីនេះ ត្រូវបានកម្លាំងអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរ​ខណ្ឌ​ចំការមន​ បានចុះមកធ្វេីការហាមឃាត់ចំនួន៣ដងមកហេីយ ថែមទាំងបិតលែងឲ្យដំណេីរការទៀតផង តែមិនបានប៉ុន្មាន ស្រាប់តែឃេីញបេីកដំណេីរការវិញ ដោយមិនទាន់ដឹងពីមូលហេតុ​។

រហូតមកដល់យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០១៩នេះ ទេីបកម្លាំងស្នងការនគរបាលរាជធានី​ភ្នំពេញ​ ដឹកនាំដោយឯកឧត្តម ឧត្តម​សេនីយ៍ឯក​ ស​ ថេត​ ស្នងការរាជធានីភ្នំពេញ ចុះបង្ក្រាបនិងឃាត់ខ្លួនជាច្រេីននាក់ រួមទាំងថ្នាំញៀនជាច្រេីនផងដែរ។

បេីតាមការបង្ហេីបពីសមត្ថកិច្ចបានឲ្យដឹងជាជំហានដំបូងថា​ ក្នុងការបង្ក្រាបទីតាំងខាងលេីនេះឃាត់មនុស្សប្រុសស្រី ៥៧នាក់ ក្នុងនោះមានជនជាតិចិន​ ១៤នាក់ (ចំណែក​ឯវត្ថុតាងផ្សេងៗ មិនទាន់ទទួលបាន​តួលេខ​ច្បាស់លាស់នៅឡេីយ)។ ​
ពាក់ព័ន្ធ​និងករណីខាងលេីនេះ កម្លាំងសមត្ថកិច្ចមិនអនុញ្ញាតអោយក្រុុមអ្នកសារព័ត៌មាន​ ចូលទៅជិតនោះទេ។

បច្ចុប្បន្នជនប្រុសស្រីខាងលេីត្រូវបានឃាត់ខ្លួន​ នាំឡេីងលេីរថយន្ត​ កាំម៉ាស​ ដឹកបញ្ជូនទៅស្នងការ​នគរបាលរាជធានីធានីភ្នំពេញ​ ដេីម្បីសាកសួរ​ និងត្រួតពិនិត្យ​បន្តតាមនិតីវិធី៕

សូមរងចាំព័ត៌មានពិស្ដារ​ ពីស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកនេះ​បន្តទៀត សូមអរគុណ​!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ