ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៤នាក់ខណៈកំពុងវាយគ្នានៅសួននាគសន្តិភាព

4 ខែ មុន 72 តូ សុផល

បាត់ដំបង៖ក្មេងទំនើង២ក្រុមមានគ្នីគ្នាប្រហែល១០នាក់ជិះម៉ូតូដេញវាយគ្នាប្រដាប់ដោយដាវ ដំបង បំពងទីប ត្រូវកម្លាំងនគរបាលក្រុងបាត់ដំបង សហការជាមួយប្រជាការពារឃាត់ខ្លួនបានបក្ខពួកជើងខ្លាំង ដៃឆៅចំនួនខណៈកំពុងធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យចំណុចសួននាគសន្តិភាព ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ករណីនេះសមត្ថកិច្ចឃាត់ខ្លួនបានក្រុមអ្នកលេងទាំង៤នាក់កាលពី វេលាម៉ោ២២និង០០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ចំណុចខាងលើ។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានបញ្ជាក់ថា៖ក្មេងទំនើងទាំងអស់នោះឈ្មោះ៖ ១-សួន វីន ភេទប្រុស អាយុ១៩ឆ្នាំ ២-ឃា សុខីម ភេទប្រុស អាយុ១៦ឆ្នាំ ៣-ប៊ុន ណាថា ៤- ថង់ ភាព ភេទប្រុស អាយុ១៨ឆ្នាំ។

លោកអធិការបានបន្តថា៖ក្រុមក្រុមអ្នកលេង វ័យក្មេងទាំងនោះមកពីស្រុកបាណន់ និង១បក្ខទៀតនៅសង្កាត់វត្តគរ ដកហូតបានវត្ថុតាង រួមមាន៖ម៉ូតូ១គ្រឿងនិងដាវ សាំម៉ូរ៉ៃ១ដើម។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!