ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីចាប់រំលោភក្មួយស្រីបង្កើតរបស់ខ្លួន រហូតបានសម្រេច

6 ខែ មុន 75 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន នៅវេលាម៉ោង៦និង១៦នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៩ ភូមិប្រម៉ោយ ឃុំដីក្រហម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ក្រេត សិខរិន អធិការរងនគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ។

ឃាត់ ខ្លួនជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តអំពើរំលោភសេពសន្ទវៈទៅលើក្មួយស្រីបង្កើត កាលពីអំឡុងខែតុលា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។

ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនទៅស្នាក់ នៅភូមិប្រម៉ោយ ឃុំដីក្រហម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទើបនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ក៏ត្រូវ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំមកកាន់អធិការដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញចាត់ការតាមច្បាប់ ។

ចាប់ខ្លួនជនសង្ស័យរូបនេះ ដែលបានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសេពសន្ថវៈលើក្មួយ ស្រីឯងបង្កើត ធ្វើឡើងតាមបញ្ជាលោកអធិការនគរបាលខណ្ឌ៧មករា និងយោងតាមចំណារឯកភាពរបស់លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ញ៉ែត ឆាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៩១E4z ផ្លូវលេខ១០៧ ភូមិ៣ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះឈ្មោះ ស៊ន សុធា អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅជាមួយពូបង្កើតផ្ទះកើតហេតុខាងលើ ។

បន្ទាប់ពីបានធ្វើសកម្មភាព ជនសង្ស័យរូបនេះបានរត់គេចពីសំណាញ់ច្បាប់ មកលាក់ខ្លួននៅភូមិប្រម៉ោយ ឃុំដីក្រហម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទើបនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ក៏ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលស្រុកវាលវែង ចុះចាប់ឃាត់ខ្លួននាំមកកាន់អធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ