ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបង្សុកូលរាប់បាត្រ ព្រះសង្ឃ២៦អង្គ មកពីវត្តទាំង២៦ ក្នុងខណ្ឌដង្កោ ដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត

4 ខែ មុន 23 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ រួមជាមួយលោកស្រី រស់ សុភារ៉ាវី ប្រធានមជ្ឈមណ្ឌលឧក្រិដ្ឋកម្មជើងឯក បានដឹកនាំក្រុមប្រឹក្សាខណ្ឌ សង្កាត់ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ យុវជនសសយក ប្រជាពលរដ្ឋ ប្រមាណ ៥០០នាក់ បានធ្វើពិធីបង្សុកូលរាប់បាត្រ ព្រះសង្ឃ២៦អង្គ មកពីវត្តទាំង២៦ ក្នុងខណ្ឌ ដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក។ 


ឯកឧត្តមបានលើកឡើងអំពីគោលបំណងនៃការធ្វើពិធីបង្សុកូលរាប់បាត្រ គឺដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបងប្អូនខ្លះបាត់បង់ជីវិតទាំងគ្រួសារ ដោយពុំមានបងប្អូនកូនចៅធ្វើបុណ្យឧទ្ទិសកុសលឲ្យ ហើយពិធីសូត្រមន្តរាប់បាត្រនេះ រដ្ឋបាលខណ្ឌ តែងបានរៀបចំឡើងចំនួន ០២លើក គឺនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!