ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ ដឹកនាំមន្ត្រីរាជការ កងកំលាំងទាំង៣ប្រភេទ សិស្ស និស្សិត យុវជន គ្រឹះស្ថាននានា និងប្រជាពលរដ្ឋ ធ្វើពលកម្មសម្អាតអនាម័យក្នុងក្រុងកំពត

2 ខែ មុន 17 តូ សុផល

កំពត ៖ ព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានដឹកនាំ មន្រ្តីរាជការ កងកំលាំងទាំង៣ប្រភេទ សិស្សនិស្សិត យុវជន គ្រឹះស្ថាននានា និងប្រជាពលរដ្ឋ ធ្វើពលកម្មសម្អាតអនាម័យក្នុងក្រុងកំពត ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការរៀបចំបុណ្យកំពតសង្រ្កាន្ត នាពេលខាងមុខ។

ក្នុងនោះមានចំនួន ៦គោលដៅ សម្រាប់ធ្វើការបោស លើដងផ្លូវសំខាន់ជុំវិញក្រុងកំពត។ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរឲ្យចៅសង្កាត់ទាំងប្រាំ មានការទទួលខ្ពស់ ក្នុងការបំផុសប្រជាពលរដ្ឋ ចូលរួមធ្វើការសំអាតអនាម័យជាប្រចាំ ដើម្បីបរិស្ថានអនាម័យក្នុងក្រុងកំពត

ក្នុងនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក  នាយករងរដ្ឋបាល អង្គភាព ទីចាត់ការចំណុះសាលាខេត្ត កងកំលាំងទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត គ្រឹះស្ថាននានា យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋជុំវិញក្រុងកំពតសរុបប្រមាណ ១៧០០នាក់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!