ព្រឹតិ្តការណ៍ថ្មីៗ

ទួលគោក ទួលកម្ម មែន! ស្ត្រីម្នាក់បោកក្បាលនឹងថ្នល់ស្ដូកស្ដឹង​ ព្រោះចោរឆក់កាបូប​ធ្លាក់ពីលើម៉ូតូ​ មហាជនទទូចសុំ….

8 ខែ មុន 109 តូ សុផល

រាជធានីភ្នំពេញ ៖ ទៀតហើយខណ្ឌទួលគោករបួសធ្ងន់ករណីឆក់ គួរឲ្យរន្ធត់ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ ធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់កំពុងជិះម៉ូតូឌុបតាមផ្លូវ បណ្តាលឲ្យស្ត្រីរងគ្រោះ ធ្លាក់ពីលើម៉ូតូ បែកក្បាលហូរឈាមពេញផ្លូវ រងបួសធ្ងន់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង០៦:១០នាទីព្រឹកព្រលឹម​ ថ្ងៃពុធ​ ទី១០ ខែមេសា ឆ្នាំ២០១៩ នៅចម្ងាយជិត៧០០ម៉ែត្រ ពីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតតាមផ្លូវមុនីរ៉េត(២១៧) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ប្រជាពលរដ្ឋទទូចនិងសូមស្នេីអោយលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ  ប្រជាពលរដ្ឋជឿជាក់ថាសមត្ថកិច្ចតាមចាប់ជនដៃដល់បាន មិនថាកម្លាំងខាងណាទេ នៅតែជាស្នាដៃរបស់កងកម្លាំងដដែល ។

បេីតាមសម្ដីរបស់បុរសម្នាក់មានឈ្មោះ សំ ផល ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានប្រាប់ថា នៅមុនកេីតហេតុ គាត់បានឌុបស្រ្តីរងគ្រោះខាងលេី​ ដែលបានហៅម៉ូតូគាត់ ជិះចេញពីផ្សារដើមគ ត្រលប់ទៅម្ដុំបឹងក្រពេី នៅផ្លូវវេងស្រេង ក្នុងតំលៃ១០,០០០មុឺនរៀល ទៅវិញទៅមក​ ហើយមិនស្គាល់ឈ្មោះទេ ដឹងតែសព្វថ្ងៃ គាត់ធ្វើការផ្នែកចុងភៅ នៅអាហារដ្ឋានមួយកន្លែង​ ម្ដុំផ្សារអូឡាំពិក អាយុប្រហែលជាង៤០ឆ្នាំ។

បុរសជាអ្នករត់ម៉ូតូឌុបបន្តថា ខណៈពេលដែលគាត់បេីកម៉ូតូឌុបស្ត្រីរងគ្រោះខាងលើមកដល់កន្លែងកេីតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង​ ឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ (មិនចាំស្លាកលេខ) បេីកស្របទិសគ្នាក្នុងទិសដៅ ពីស្តុបផ្សារដេីមគ​ មកស្ពានអាកាសស្ទឹងមានជ័យ តាមមកពីក្រោយមកអែបនៅខាងឆ្វេងដៃ ធ្វេីសកម្មភាព ឆក់កាបូបស្ពាយ ពណ៍ផ្កាឈូក របស់ជនរងគ្រោះ ដែលគាត់មិនហ៊ានស្ពាយផង សុខចិត្តកាន់នៅនិងដៃ ទេីបទាញយកកាបូបនោះរហូតដាច់ខ្សែ​ និងធ្លាក់នារីរងគ្រោះពីលេីម៉ូតូ បោកក្បាលនឹងថ្នល់​ សន្លប់ស្តូកស្តឹង​ក្នុងថ្លុកឈាម​កណ្ដាលផ្លូវតែម្ដង​ ក្រោយកេីតហេតុគាត់ក៏បានស្រែកឲ្យគេជួយតាមដែរ​ តែជនសង្ស័យបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលទៅ​ បន្សល់តែជនរងគ្រោះនៅកណ្ដាលផ្លូវទាំងថ្លុកឈាម ហេីយស្រែកឲ្យគេជួយហៅរថយន្តសង្រ្គោះបន្ទាន់អោយផង ក្រោយមកក៏មានសមត្ថកិច្ចចុះមកអន្តរាគមន៍ដែរតែជនសង្ស័យរត់គេចបាត់ហេីយ។

មតិប្រជាពលររដ្ឋក្រោយកេីតហេតុ សង្កេតឃើញថាករណី លួច ឆក់ មានស្ថានទម្ងន់ទោសនេះ គឺមានការឡេីងក្នុងមូលដ្ឋានខណ្ឌទួលគោក ញឹកញាប់ណាស់ ឲ្យតែមានករណីឆក់ គឺតែងតែរបួសធ្ងន់ ហើយដូចអំឡុងឆ្នាំ២០១៨ មានស្រ្តីម្នាក់ត្រូវជនសង្ស័យឆក់ បណ្ដាលជនរងគ្រោះដួលបោកក្បាលស្លាប់ ក្រោយមកក៏បានសហការជាមួយការិយាល័យរបស់ស្នងការក្រុង ចាប់ជនដៃដល់បាន តែចំណែកជនរងគ្រោះបាត់បង់ជីវិតបាត់ហេីយ។

លើកនេះសូមអំពាវនាវលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងមេត្តាបើកការស្រាវជ្រាវលេីករណីខាងលើនេះ ដើម្បីឃាត់ជនសង្ស័យ យកមកដាក់ទោសទណ្ឌ ចាត់ការតាមផ្លូវច្បាប់ផង ខណៈដែលស្រ្តីរងគ្រោះពិតជាគួរឲ្យអាណិតខ្លាំងណាស់​ ម្នាក់ៗស្ទះតែទប់ទឹកភ្នែកមិនចង់បាន និងបណ្ដាលឲ្យស្រ្តីរងគ្រោះ អាយុប្រហែលជាង៤០ឆ្នាំ របួសធ្ងន់បែកក្បាល សន្លប់ស្តូកស្តឹង​កណ្ដាលផ្លូវតែម្ដង​ រួចក៏មានរថយន្តសង្រ្គោះគ្លីនិកឯកជន ហុងហាក់ មកដឹកយកទៅព្យាបាលហេីយ ។

ប៉ុន្តែទ្រព្យសម្បត្តិក្នុងកាបូបរបស់ជនរងគ្រោះ ក៏ត្រូវបានជនសង្ស័យឆក់យកទៅបានសម្រេចផងដែរ ខណៈដែលនៅតាមបណ្ដោយផ្លូវមុនីរ៉េត (២១៧) មិនសូវដែលឃេីញនគរបាលខណ្ឌទួលគោកឈរជើងនៅទេ នេះជាឱអាកាសរបស់ជនសង្ស័យ ព្រោះផ្លូវមុនីរ៉េត(២១៧)នេះ បងប្អូនប្រជាពលរដ្ឋតែងតែធ្វេីដំណើរឆ្លងកាត់ទៅវិញទៅមកច្រេីន ព្រោះក្បែរផ្សារដេីមគរ មិនថាអាជីវករ ឬអ្នកចំការ យកបន្លែ សាច់​ផ្សេងៗ ទិញនិងលក់នៅផ្សារដេីមគរទាំងអស់ សឹងគ្រប់ខេត្តក្រុង ប្រមូលផ្ដុំតាំងពីកណ្ដាលអាធ្រាត្រមក​ ជាពិសេសទៀបភ្លឺ និងពេលព្រឹកឡើង តែយ៉ាងយូរម៉ោង០៩ព្រឹកអស់ហើយ ស្ងាត់ប្រជាពលរដ្ឋចេញចូលឆ្លងកាត់ហើយ ៕ (ដោយ៖ ម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ