ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ឃាត់ខ្លួនជនសង្ស័យពីរនាក់ ជាមួយថ្នាំញៀន ៣៦៤គ្រាប់

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តកោះកុង៖ នៅវេលាម៉ោង ២២ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា សហការជាមួយកម្លាំងអធិការស្រុកមណ្ឌលសីមា បានធ្វើការបង្ក្រាបករណីជួញដូរ នូវសារ ធាតុញៀន ស្ថិតនៅចំណុចភូមិ០១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា កម្លាំងកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួនពីរនាក់ ដែលមានឈ្មោះ ៖
០១. ស៊ីម សុន ភេទស្រី អាយុ៥៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនេសាទ ទីលំនៅបច្ចប្បន្ន ភូមិ ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះកុង។
០២. នន់ សារី ភេទប្រុស អាយុ៥៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនេសាទ ទីលំនៅបច្ចប្បន្ន ភូមិ ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះកុង។
វត្ថុតាងចាប់យករួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លា ចំនួន ០៩កំណាត់ទុយោ ដែលមានទម្ងន់ស្មើ៣.២៤ ក្រាម
០២. ថ្នាំយ៉ាម៉ាគ្រាប់ចំនួន ៣៦៤គ្រាប់់
០៣. ទូរស័ព្ទដៃចំនួន ០១គ្រឿង
០៤. ដាវសាម៉ូរ៉ៃចំនួន ០១ដើម ។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមា កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី ។

11872305_10153513108267508_7760316066293043812_o13315250_506797306179750_5010658783008349020_n 13327418_506797299513084_776950234105112679_n 13343008_506797302846417_360362876732417698_nif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ