ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលខណ្ឌដង្កោ ករណីឃាតកម្មដ៏សាហាវទៀតហើយ! ប្ដីកាប់សម្លាប់ប្រពន្ធ រួចចងកសំម្លាប់ខ្លួនតាមក្រោយ បន្សល់ទុក​កូនស្រីអាយុ៣ខួប រស់នៅកំព្រា…

1 ខែ មុន 319 តូ សុផល

រាជធានីភ្នំពេញ​ ៖ គ្រួសារមួយដែលមានទំនាស់រស់នៅមិនចុះសំរុងនិងគ្នា (រឿងប្តីប្រចណ្ឌប្រពន្ធ) រយះពេល២ទៅ៣ខែ​មកហើយ

ស្រាប់តែឈានដល់កើតមានអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃ ទៅលេីស្ត្រីជាប្រពន្ធម្នាក់ ត្រូវបានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៌ក្នុងថ្លុកឈាម បន្ទាប់ពីប្ដីចិត្តឃោឃៅ បានយកកាំបិតចាក់កាប់សម្លាប់ ជាច្រើនកាំបិត រួចចងកសម្លាប់ខ្លួនឯងតាមក្រោយ​ ដោយបន្សល់ទុកកូនស្រីអាយុ៣ខួបម្នាក់ ឲ្យនៅកំព្រាឯកកា ខណៈបងប្រុសបង្កេីតមកផ្ទះប្អូនតែមិនឃើញប្អូន និងប្អូនថ្លៃ ទេីបចាក់សោរចូលផ្ទះ រួចដើរទៅបន្ទប់ប្អូនបើកទ្វាមើលឃើញសុទ្ធតែឈាម ហើយងាកឃេីញប្អូនដេកលើកន្ទេលស្លាប់បាត់ហើយ ក៏បានដើរកមើលប្អូនថ្លៃ ឃើញចង់កសម្លាប់ខ្លួននៅខាងក្រោយផ្ទះបាត់ទៅហើយ​ ទេីបភ័យស្លន់ស្លោ​ ស្រែកឆោឡោ​រកអ្នកជិតខាងអោយជួយ បង្កឲ្យមានការភ្ញាក់ផ្អេីល​ឡេីង​ ហេីយប្រាប់ឲ្យសមត្ថកិច្ចចុះមកពិនិត្យមេីលទាំងយប់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីងថាសង្ស័យជាក​រណីឃាតកម្ម (ប្តីសម្លាប់ប្រពន្ធ រួចចងកសំម្លាប់ខ្លួនឯងតាមក្រោយ) ដែលកេីតឡេីងវេលាម៉ោង០៧:៥០នាទីយប់ ថ្ងៃអង្គារ៍ ថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០១៩ នៅចំណុចផ្ទះល្វែងគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ រាជធានីភ្នំពេញ​ ។

ជនបង្កឈ្មោះ លឹម គឹមតូ ភេទប្រុស ឆ្នាំកំណើត១៩៨៥ សញ្ជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនលក់ម្រុំ មានស្រុកកំណើត ភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ភ្នំពេញ ទីតាំងកើតហេតុ (ឃាតករ)។

ប្រពន្ធឈ្មោះ ផល ង្គិចស៊ីវ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកធនាគារABA មានស្រុកកំណើត ព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ ទីតាំងកើតហេតុ (ជនរងគ្រោះ)។

យោងតាមសមត្ថកិច្ចខណ្ឌដង្កោ បានបញ្ជាក់ដំណើររឿងអោយដឹងថា នៅមុនពេលកើតហេតុ​ ឈ្មោះ លឹម គឹមតូ ភេទប្រុស ត្រូវជាប្តី និងប្រពន្ធឈ្មោះ ផល ង្គិចស៊ីវ ភេទស្រី ត្រូវជាប្រពន្ធមានទំនាស់ដោយរស់នៅមិនចុះសំរុងនិងគ្នា (រឿងប្តីប្រចណ្ឌប្រពន្ធ) ជាមួយគ្នារយះពេល២ទៅ៣ខែ​មកហើយ លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៩:៥០នាទី ឈ្មោះ ផល សុងណាត ភេទប្រុស ត្រូវជាបង្កើតរបស់ឈ្មោះ ផល ង្គិចស៊ីវ (ជនរងគ្រោះ) បានមកផ្ទះដូចសព្វដង ក៏បានចាក់សោរចូលផ្ទះ រួចក៏មិនឃើញប្អូន និងប្អូនថ្លៃរបស់ខ្លួន ហេីយបានដើរទៅបន្ទប់របស់ប្អូនរួចបើកទ្វាមើលឃើញមានឈាម ហើយបានឃើញប្អូនដេកលើកន្ទេលស្លាប់បាត់ហើយ រួចក៏បានដើរកមើលប្អូនថ្លៃ (ឃាតករ) ឃើញចង់កសំលាប់ខ្លួននៅខាងក្រោយផ្ទះបាត់ទៅហើយ ភ្លាមនោះឈ្មោះ ផល សុងណាត ក៏បានរត់ចេញមកខាងក្រៅផ្ទះបានហៅអ្នកជិតខាងឈ្មោះ គឹម ដានី ភេទប្រុស អាយុ៤៨ឆ្នាំ អោយជួយ ពេលឈ្មោះ គឹម ដានី ចូលទៅខាងក្នុងផ្ទះក៏ឃើញជនរងគ្រោះស្លាប់ រួចក៏សួររកប្តីរបស់ជនរងរងគ្រោះ ពេលនោះឈ្មោះ ផល សុងណាត ប្រាប់ថាប្តីជនរងគ្រោះបានចងកសំលាប់ខ្លួននៅខាងក្រោយផ្ទះបាត់ហើយ ភ្លាមនោះឈ្មោះ គឹម ដានី ក៏បានរាយការណ៍មកសមត្ថកិច្ចចុះមកដល់កន្លែងហេតុដើម្បីពិនិត្យកន្លែងកើតហេតុ។

សមត្ថកិច្ច​ជំនាញបានចុះ​ធ្វើ​កោសលវិច្ច័យពិនិត្យ​សាក​សព​ រួចបញ្ជាក់ថាករណីនេះពិត​ជាករណី​(​ឃាតកម្ម​ និង​អត្ត​ឃាត) ដោយ​បុរស​ជាប្តី​ អា.ក​សម្លាប់​ប្រពន្ធ​ រួចហើយបាន​ចងក​សម្លាប់​ខ្លួន​ឯង​ តាម​ក្រោយ​ពិតប្រាកដ​មែន​ ។

សពជនរងគ្រោះ​ជាប្រពន្ធ​ត្រូវ​បាន​បងប្អូន​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ ចំណែកសព(ប្តី​) ត្រូវបាន​សាច់​ញាតិយក​ទៅ​តម្កល់​ធ្វើ​បុណ្យ​នៅ​ វត្ត​សំបួរ​មាស​ ខណ្ឌ​ដង្កោ​ ៕ (អត្ថបទរូបភាពដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!