ព្រឹតិ្តការណ៍ថ្មីៗ

ទ្រាំឈរមើលការរំលោភ ទៀតលែងបាន អាជ្ញាធរសង្កាត់ ប្រើធម៌ក្តៅ

2 ខែ មុន 125 តូ សុផល

(Live) រំលោភទៀតហើយ!ទ្រាំឈរមើលការរំលោភ ទៀតលែងបាន អាជ្ញាធរសង្កាត់ ប្រើធម៌ក្តៅ http://tnn-news.com/archives/160041

Posted by TNN on Tuesday, 9 April 2019

ភ្នំពេញ ៖ ស្លាកប៉ាណូ ឡូហ្គោ ផ្សាយពាណិជកម្ម ផ្សេងៗដែល អ្នកលក់ដូរ តាមផ្ទះ តាមហាង ដាក់នៅតាមចិញ្ចើមផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ គ្មានការអនុញាតិ នៅតាមផ្លូវ១០០៣ ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរ ចុះទៅកាត់ជូនម្ចាស់ផ្ទះដោយឥតគិតថ្លៃ  នារសៀលថ្ងៃទី០៩ ខែមេសាឆ្នាំ២០១៩នេះ ។

តាមអាជ្ញាធរ សង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា បងប្អូន អាជីវករ អ្នកលក់ដូរ តាមផ្ទះ ហាងមួយចំនួន បានយកស្លាក់ យីហោ ឡូហ្គោ របស់ខ្លួនទៅដាក់ រំលោភលើចិញ្ចើមផ្លូវ ដែលផលប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ខូចសោភ័ណ្ឌភាពដងផ្លូវ ទើបនៅរសៀលថ្ងៃទី៩ ខែ មេសា នេះអាជ្ញាធរសង្កាត់ ក្រោមការដឹកនាំដោយលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ចុះទៅកាត់ទម្លាក់ចេញ ដែលកន្លងមក អាជ្ញាធរ បានចុះផ្សព្វផ្សាយ និងជូនដំណឹង ច្រើនលើកច្រើនសាររួចមកហើយ  តែបងប្អូនប្រជាពលរដ្ឋហាក់មិនគោរពតាមសោះ ដដែលជាដដែល។

ក្រោយការជូនដំណឹងរបស់អាជ្ញាធរ គ្មានប្រសិទ្ធភាព ទើបសម្រេចចិត្តប្រើវិធានការក្តៅ ចុះមកកាត់យកទៅទុកសាលាសង្កាត់តែម្តង ។ ខណៈអាជ្ញាធរ ចុះ​ទៅ​កាត់​ស្លាក​នេះ​ គេសង្កេតឃើញមានផ្ទះខ្លះ សុខចិត្តកាត់ចេញដោយខ្លួនឯងដោយមិនអោយអាជ្ញាធរកាត់ជូនឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!