ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់ Lexus 570 ដែលបាត់កញ្ចក់រថយន្ត ម្សិលម៉ិញ មើលមុខ២នាក់នេះអោយហើយទៅ

1 ខែ មុន 305 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធលួចនិងទួលផលចោរកម្ម(លួចកញ្ចក់រថយន្តសេរីទំនើប)។

ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីម៉ោង២២និង៣០នាទីយប់ថ្ងៃទី ៨ មេសា ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទី១ឈ្មោះ ចាន់ សុធា អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលផ្លូវលំភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ(អ្នកលួច)។ ទី២ឈ្មោះ ម៉ី ចាន់សុភាអាយុ ៣០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះលេខF27ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ(អ្នកទទួលផលចោរកម្ម)។

លោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថាកាលពីម៉ោងប្រហែល០៤ទាបភ្លឺថ្ងៃទី៣០ មិនា២០១៩ ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួច កញ្ចក់ជំហៀត រថយន្ត ម៉ាកឡិចស៊ីស៥៧០ ចំនួន ២ផ្ទាំងនៅមុខផ្ទះលេខ ១៣៨ ផ្លូវ២១៧ក្រុម១៣ភូមិ២សង្កាត់អូឫស្សី៣ ខណ្ឌ៧មករា ក្រោយពីធ្វើសកម្មភាពលួចហើយជនសង្ស័យបានកេចខ្លួនបាត់។ លោកបន្តថាយោងតាមកាំម៉ារ៉ាសុវត្តិភាពទើបការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ដោយម្នាក់ជាប់ពាក់ព័ន្ធលួចនិងម្នាក់ទៀតជាប់ទួលផលចោរកម្ម(លួចកញ្ចក់រថយន្តសេរីទំនើប)។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតស្រាលរាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!