មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់និងគ្រឿងញៀន២១កញ្ចប់តូចត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកបង្ក្រាបបាន!

2 ខែ មុន 44 តូ សុផល

ភ្នំពេញ៖កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង

បានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៩ នៅវេលាម៉ោង០៥:២២នាទី នៅចំណុចមុខផ្ទះលេខ៣ ផ្លូវលេខ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ជនសង្ស័យម្នាក់មាន ឈ្មោះ  សល សៅ ហៅ សៅ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅពុំពិតប្រាកដ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងរួមមាន ៖ទី០១-ក្រាមពណ៌សថ្លាចំនួន ២១ កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ 

                

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!