ព្រឹតិ្តការណ៍ថ្មីៗ

នោះធ្លាក់លូបាត់! បើរថយន្តមិនប្រយ័ត្នរេចង្កូតធ្លាក់លូទាំងព្រឹក

3 ខែ មុន 50 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Starex ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2W-0840 សំរាប់ដឹកទំនិញ ពេលថយចេញពីចំណតរថយន្ត ដើម្បើបីកថយក្រោយយកមកដាក់នៅចិញ្ចើមផ្លូវអែបមាត់លូ តែមិនប្រយ័ត្នជាន់ហ្វ្រាំងមិនសុី​ ក៏ជ្រុលថយបុកបង្កាន់ចំនួន៦ម៉ែត្រដែលនៅអមមាត់លូទឹកស្អុយ បណ្ដាលរថយន្តបង្កធ្លាក់ក្នុងប្រឡាយទឹក តែសំណាងល្អមិនមានអ្នកណារងរបួស។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០៧:៣០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខក្លឹបហាត់ប្រាណហែលទឹក មិង ហួរ តាមផ្លូវបេតុង មាត់លូទឹកស្អុយ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានអោយដឹងថាបុរសអ្នកបេីកបរមានឈ្មោះ ប៊េន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ បុគ្គលិកក្លឹបនិងស្នាក់នៅក្លឹបហាត់ប្រាណ មិង ហួរដោយមុនកើតហេតុ បុរសម្នាក់បើកបររថយន្តខាងលើចេញពីចំណតគោលបំណងយកមកដាក់អែបនៅចិញ្ចេីមផ្លូវ តែពេលថយក្រោយ តែបួងចង្កូតមិនទាន់ឬសង្ស័យគ្មាន ប័ណ្ណបើកបរហើយទើបរថយន្តរអិល ថយក្រោយមួយទំហឹងបណ្ដាលរថយន្តបុក បង្កាន់ដៃដែកស្ពានមាត់លូហើយរថយន្តធ្លាក់ ក្នុងប្រឡាយទឹកតែម្ដងតែគ្មានអ្នករបួសទេ គ្រាន់តែខូចខាតបង្កាន់ដៃចំនួន៦ម៉ែត្រ ជាសម្បត្តិរដ្ឋរួចសមត្ថកិច្ចប៉ុស្តិ៍បានទាក់ទង ទៅខាងសមត្ថកិច្ចផ្នែកជំនាញវាស់វែង ខណ្ឌអោយចុះមកកន្លែងកេីតហេតុ ។

សមត្ថកិច្ចផ្នែកចរាចរណ៍វាស់វែងខណ្ឌចំការមន បានអោយដឹងថា ករណីខាងលេីពិតជាមានរថយន្តបុកបង្កាន់ដៃស្ពានមែន ហេីយរថយន្តបង្ក ក៏ធ្លាក់ចូលមាត់លូទឹកស្អុយ តែករណីគ្រោះថ្នាក់ចរាចរណ៍ គ្មានអ្នកណារបួសទេ ហើយការខូចខាត មានតំណាងក្រុមហ៊ុនក្លឹប មិង ហួរ ហាត់ប្រាណ​ និងហែលទឹកបានចេញថ្លៃខូចខាតទាំងអស់ រួចក៏បានធ្វើកំណត់ហេតុព្រមព្រៀង ហើយក៏ប្រគល់រថយន្តអោយទៅថៅកែ ដើម្បីហៅរថយន្តស្ទួចយករថយន្តបង្កចេញពីលូយកទៅយានដ្ឋានជួសជុលតែម្ដង៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!