ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកសំពៅលូនឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញដូរថ្នាំញៀន

4 ខែ មុន 52 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង៤និងនាទីល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធ ករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន។

ជនសង្ស័យសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចក្របួចបាននៅចំណុចខាងត្បូងផ្សាបុរីសុភមង្គលជាយដែនថ្មី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីលោកស្វាយ សំណាង អធិការរង ស្រុកសំពៅលូន បានបញ្ជាក់ថា៖ជនសង្ស័យទាំង៣នាក់ឈ្មោះ ១-ផុន អាត ភេទស្រី អាយុ៣៦ឆ្នាំ ២-អ៊ុយ ស្រីពេជ្រ ភេទស្រី អាយុ៣២ឆ្នាំ និងទី៣-ឈ្មោះ រឿន រ៉ុម ភេទប្រុស ២២ ឆ្នាំ ទាំង៣នាក់ខាងលើរស់នៅក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ១-ថ្នាំញៀន ប្រភេទ (WY)ចំនួន១៩៥គ្រាប់ ២-ម៉ាទឹកក ចំនួន១កូនថង់និងទូរស័ព្ទដៃ សេរីចាស់ចំនួន២គ្រឿង។

លោកអធិការរងបានបន្តថា៖បច្ចុប្បន្នជនសង្ស័យទាំងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!