ព្រឹតិ្តការណ៍ថ្មីៗ

ច្បាស់ហើយ! ស្នងការខេត្តកំពង់ស្ពឺ បំភ្លឺមហាជន និង អ្នកនិយម Facebook ករណី…

2 ខែ មុន 192 តូ សុផល

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ សូមធ្វើ​ការបំ​ភ្លឺ​ជូនសា​ ធារណៈជន​ អ្នកនិយម​បណ្ដាញសង្គម​ Fa​cebook ទាំ​ងអស់​មេត្តា​ជ្រាប​ ក្រោយហេតុការ​ណ៍​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាងម៉ូតូនិងម៉ូ​តូ​នៅ​លេីកំណាត់ផ្លូវជាតិលេខ​៤​ កាលពីថៃ្ង​ទី​៤ ធ្នូ ២០១៨​ ត្រង់ គីឡូម៉ែត្រលេខ ​៤១~៤២ ភូមិចំបក់ ឃុំ​វល្លិស​រ​ ស្រុ​កសំរោងទង បណ្ដាលឲ្យ​អ្នកបើក​បរ​ម៉ូតូ​ ម៉ា​ក​ ហុងដាសេ ១២៥ សេរី​ ២០១៨ ពណ៌​ខ្មៅ ស្លាក​លេខ​កំ​ពង់ស្ពឺ 1L-6918​ឈ្មោះ​យី សុភាន់ ភេទប្រុស អា​ យុ​ ១៨ឆ្នាំ នៅភូមិរំលោងប្រភ្លះ​ សង្កាត់​សុព័រទេព ក្រុងច្បារ​មន ស្លាប់​ពេល​បញ្ជូន​ទៅមន្ទី​រពេទ្យ​។

ក្រោយកិច្ចសម្របសម្រួលគ្នារវាងដេីមបណ្ដឹងនិ​ងអ្នកបង្កបានព្រមព្រៀងគ្នាទទួលសំណងរដ្ឋប្ប​វេណីបញ្ចប់រឿងនិងយល់ព្រមដកពាក្យបណ្ដឹង​ចៅក្រម​បានចេញដីកាបង្គាប់ក្រោយពីភាគីរងគ្រោះបានដាក់ពាក្យស្នេីសុំម៉ូតូដេីម្បីយកទៅប្រេី​ ប្រាស់បណ្ដោះអាសន្ន​ រង់ចាំ​សំរេចអង្គសេចក្ដី​ច​ប់ជាស្ថាពរ​ ភាគីរងក្រោយបានដីកា​​ស្រាប់តែកា​ន់យកមកប្រគល់ជូននគរបា​លតែម្ដង​ ជំនាញ​បាន​ណែនាំ​ថាត្រូវតែបោះត្រារដ្ឋបាលដេីម្បីពិនិត្យ​ថា​ វត្ថតាងនោះបានបញ្ជូនទៅតុលាការឬរក្សាទុ​កនៅកន្លែងណា​?​” ការពិតដីកាត្រូវមានដីកាអម​បញ្ជូន​មករដ្ឋបាលត្រង់ ​”ភាគីរងគ្រោះ​មិនបានទៅ​តាម​ការណែនាំ​នោះទេគឺបាត់មិនឃេីញមកវិញ​រហូត​ក្រោយមកស្រាប់តែមានព័ត៌មានថា ជនរងគ្រោះមានដីកាតុលាការ ហេីយបែរជានគរបាល​មិនព្រម​អោយវត្ថុតាង​ ក្នុងនាមស្នងការដ្ឋាននគរ​បាលខេត្ដ​ សូមបញ្ជាក់​ថាពាក់ព័ន្ធចំណុចនេះនគរ​បាលមិនដែលតឹងតែងក្នុងប្រគល់វត្ថុតាងឲ្យទៅជន​រងគ្រោះ​ ឬជនបង្កឡេីយ​ ប៉ុន្តែ​ការបញ្ជូនសំ​ណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ ភាគច្រើន​គឺវត្ថុតាង​រក្សាទុកនៅច្រេីនកន្លែង​ ពេលខ្លះនៅសាលា​ដំបូ​ងខេត្ដ​ ខ្លះទៀតក៏មានផ្ញេីទុកនៅទីតាំងនគរបាលផងដែរ​ ដូច្នេះត្រូវ​តែធ្វើ​អោយច្បាស់លាស់និងតា​មនីតិវិធី​គឺល្អ​ ​តាមរយៈ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គ​ម​ថានគរបាលតឹងតែងនោះគឺមិនពិតនោះទេ​ សូម​សាធារណៈ​ជន​មេត្តា​យល់និងជ្រាប​ជាព័ត៌មាន​។

ជាក់ស្ដែង​ដីកាបង្គាប់​អោយប្រគល់វត្ថុតាងម៉ូតូជូន​ភាគីរងគ្រោះ​គឺមិនបានបញ្ជាក់ច្បាស់ថានៅស្នង​ការដ្ឋាន​ឬអធិការដ្ឋានក្រុង.ស្រុក​នោះទេគឺបង្គាប់​មកសមត្ថកិច្ចប្រគល់ជាបណ្ដោះអាសន្ននូវវត្ថុតាងប៉ុន្តែ​ភាគីរងគ្រោះយល់ថាបែបបទច្រេីនទេីបមិន​ព្រមអនុវត្ដនីតិវិធី​ នគរបាល​ ក៏មានការយល់ដល់​អារម្មណ៍​ក្រុមគ្រួសារ​រងគ្រោះ​ផងដែរនៅការបា​ត់បង់សមាជិកគ្រួសារជាទីស្រលាញ់​ ប៉ុន្ដែក៏​មិនអាចថាខុសនោះដែរ​ ដូច្នេះ​សូមការយោគយ​ល់និ​ងព្យាយាមអនុវត្ដអោយត្រូវតាមនីតិវិធីជៀសវាងកំហុសធ្លាក់ទៅលេីសមត្ថកិច្ច​ នៅថៃ្ងស្អែក​នេះម៉ូ​តូជាវត្ថុតាងនិងត្រូវបានប្រគល់ជូនភាគីរងគ្រោះ​​៕​ គ្រប់លិខិតរដ្ឋបាល​ ផ្ញេីមកត្រូវ​តែមានការបោះត្រា​ចេញ​~ទទួល នៅអង្គភាពនិមួយៗ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!