ព្រឹតិ្តការណ៍ថ្មីៗ

ទុស្សេខ្សែភ្លើង ឆេះកាប៉ិនភ្លើង របស់ភោជនីយ៍ដ្ឋានទន្លេបាសាក់២ ផ្អើលរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ 

1 សប្តាហ៍ មុន 104 តូ សុផល

រាជធានីភ្នំពេញ ៖ អាកាសធាតុក្ដៅខ្លាំង សូមប្រុងប្រយ័ត្នទាំងអស់គ្នា ! មានករណីទុស្សេខ្សែភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងកាប៊ីនភ្លើងមួយកន្លែង

របស់ភោជនីយ៍ដ្ឋានទន្លេបាសាក់២ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យចេញមកបាញ់ពន្លត់ ។

ហេតុការណ៍អគ្គិភ័យ នេះកើតឡើងកាលវេលាម៉ោង០៤:៤០នាទីរសៀលថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ តាមបណ្ដោយផ្លូវព្រះមុនីវង្ស (ច្រមុះជ្រូក ក្បាលថ្នល់ ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច នគរបាលចរាចរដែលឈរជើង នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា មុនឆេះគឺបានលឺសម្លេងផ្ទុះលាន់ដូចគ្រាប់កាំភ្លើងអីចឹង ហើយមានឃើញផ្សែងហុយចេញពីក្នុងកាប៊ីនភ្លើងនោះ បង្កការភ័យរន្ឋត់ និងបានហៅរថយន្តពន្លត់អគ្គិភ័យចេញមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗខ្លាចរាលដាលផ្ទះប្រជាពលរដ្ឋដែលលនៅជាប់ក្បែររបងនិងកាប៊ីនភ្លើងផងដែរ បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គីភ័យមកចំនួន៤គ្រឿងរបស់ស្នងការរាជធានីភ្នំពេញនិងក្រសួងមហាផ្ទៃនៅកន្លែងកើតហេតុហើយការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដោយសារសមត្ថកិចុចយើងបិទផ្លូវមួយចំហៀងមិនអោយប្រជាពលរដ្ឋជិះម៉ូតូឬរថយន្តឆ្លងកាត់ផ្លូវកន្លែងកើតហេតុខាងលើនោះទេជៀសវៀងគ្រោះថ្នាក់យថាហេតុណាមួយ ។

សមត្ថកិច្ចបន្តថាក្រោយកើតហេតុដោយខាងនគរបាលពន្លត់អគ្គីភ័យបានបាញ់ទប់ស្កាត់បានប្រហែលជា១៥នាទី ហើយចំពោះការខូចខាតកាប៊ីនភ្លើងទាំងស្រុង  តែមិនបានបង្កឲ្យមានអ្នក របួសក្នុងហេតុការណ៍នេះ ទេ ការប្រើប្រាស់ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ក្នុងនោះរថយន្តដែលចុះមក៤គ្រឿង ។ តាមការសន្និដ្ឋានជំហានដំបូង  មូលហេតុ គឺបណ្ដាលមកពី  ទុស្សេ(កាប៊ីនភ្លើង) ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  អ្នកគ្រប់គ្រង បានទាក់ទងទៅខាងមន្រ្តីអគ្គីសនីមកតភ្ជាប់បណ្ដោញភ្លើង  ដើម្បីប្រើប្រាសឡើងវិញ ៕  (ដោយ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!