ព្រឹតិ្តការណ៍ថ្មីៗ

​ អ្នកបើកបរ​រថយន្ត​ធុន​ធំ​តាម​ផ្លូវ​លេខ​៤​ ចំនួន​១​៣១​នាក់​ ៦នាក់ ផ្ទុក​សារធាតុ​ញៀន​ 

4 ខែ មុន 127 តូ សុផល

ខេត្តព្រះសីហនុ​ ៖ លោកឧត្តមសេនីយ៍​ត្រី​ស៊ុន​ សុផាត​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ បាន​ឲ្យ​ដឹង​ថា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩​

លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ស្នងការនគរបាលខេត្ត​ បានចាត់​ឲ្យ​ កម្លាំង​នគរបាលប្រឆាំងគ្រឿងញៀន​ខេត្ត​ សហការជាមួយ​នគរបាល​ចរាចរណ៍ស្រុកព្រៃនប់​ ចុះធ្វើ​ការ​ត្រួត​ពិនិត្យ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​ ចំណុច​ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃនប់​ ដើម្បី​ពិនិត្យ​ទឹកនោម​ ធ្វើ​តេ​ស្ត​រកអ្នកផ្ទុកសារធាតុញៀន។


លោក​ស៊ុន​ សុផាត​ បាន​បញ្ជាក់​ថា​ ៖ ក្នុង​យុទ្ធនាការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួត​ពិនិត្យ​ អ្នក​បើក​រថយន្ត​ធុន​ធំ​ ចំនួន១៣១ នាក់ ក្នុងនោះ​ មាន​ ៦​នាក់​ មាន​ផ្ទុកសារធាតុញៀន។ 


អ្នកបើកបរ​ទាំង៦ នាក់នោះ​ ក្រោយពេល​បាន​ស្នើសុំ​គោលការណ៍របស់​ថ្នាក់​លើ​ ក៏​ អនុញ្ញាត​ឲ្យ​ធ្វើ​ការ​អប់រំ​នៅ​នឹងកន្លែង​ និង​ធ្វើកិច្ចសន្យាអោយតំណាងក្រុមហ៊ុន​ មកធានា​ មិនអោយមានការប្រើប្រាស់បន្តទៀតទេ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!