ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយរឿងពុករលួយប្រធានមន្ទី និងអនុប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ខេត្តខេត្តឧត្ដរមានជ័យ! តើឯកឧត្ដម អូន​ ពន្ធ័មុន្នីរត្ន័ គិតយ៉ាងណា?

2 ខែ មុន 69 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី ៨ ខែមេសាឆ្នាំ២០១៩ រហូតមកដល់ពេលនេះ មិនដឹងថាឯកឧត្ដមអូនពន្ធ័មុន្នីរត្ន័ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហរញ្ញវត្ថុ គិតយ៉ាងណាទៅទាន?​

ក្រោយបែកធ្លាយរឿងអំពើរពុករលួយ ជាច្រើនឆ្នាំរបស់ លោករស់ ផល្លា​ ប្រធានមន្ទី​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ខេត្តឧត្ដរមានជ័យ​ និងអនុប្រធាន ឈ្មោះអួន ហឿប​ បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរចាប់តាំងពីរូបគាត់ទាំងពីនាក់ចូលមកកាន់ តំណែង​ ជាប្រធាននិងអនុប្រធានមន្ទីសេដ្ឋកិច្ចនៅទីនេះ។

ប្រភព: បានបង្ហើបអោយដឹង​ថា​ លោក​ រស់​ ផល្លា​ ប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ខេត្តឧត្ដរមានជ័យ​ និងអនុប្រធានម្នាក់ឈ្មោះអួន ហឿប​ បានកាត់ភាគរយប្រាក់កញ្ចប់ថវិការអភិវឌ្ឍន៍ ទាំងប្រាក់រជ្ជទេយ្យ និងប្រាក់លទ្ធកម្ម នៅតាមមន្ទីជុំវិញខេត្តឧត្ដរមានជ័យទាំងមូលច្រើនឆ្នាំមកហើយ។

ប្រភពបានបន្ថែមថា លោករស់ផល្លា និងលោក​ អួន ហឿប​ ប្រធាននិងអនុប្រធានទាំងពីរូបនេះ បានសង់តង់ត្រូវរ៉ូវគ្នាបានស្ងាត់ស្ងៀមល្អខ្លាំងណាស់រហូតប្រព្រឹត្តអំពើរពុករលួយច្រើឆ្នាំ។
ក្នុងការកាត់ប្រាក់ក្នុងទឹកប្រាក់កញ្ចប់ថវិការអភិវឌ្ឍន៍ នៅតាមមន្ទីជុំវិញខេត្តយ៉ាងតិចបំផុតក៍3%ដែ​ ហើយបានប្រព្រឹត្តទៅបានដោយរលូនជាច្រើនឆ្នាំកន្លងទៅនេះផងដែ។

ហេតុនេះបើឯកឧត្ដមអូនព័ន្ធមុន្នីរដ្ឋ ទាន!ជ្រាបពីរឿងនេះ គួរណាតែមានវិធានការទប់ស្កាត់ផងទាន!។ ពីព្រោះកុំអោយអំពើរពុករលួយរីករាលដាលកាន់តែធ្ងន់ធ្ងរទៅៗ ដែលជាឧបស័គ្គធំជាងគេក្នុងអភិវឌ្ឍន៍ និងការវិវឌ្ឍទៅរកការីកចំរើនរបស់សង្គមជាតិយើងទាំងមូល៕ ដោយ៖ បែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!