ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ដលាយបេតុង បុករឺម៉កដឹកបន្លែ ហើយព្យាយាមបើករត់

1 ឆ្នាំ មុន 15 តូ សុផល

ភ្នំពេញ៖ រថយន្ដក្រឡុកស៊ីម៉ងតិ៍បើកបុករ៉ឺម៉កកង់បីដឹកបន្លែបណ្ដាលឲ្យរងការម៉ូតូផ្នែកខាងមុខទាំងស្រុង

ចំណែកម្ចាស់រ៉ឺម៉កលោតចេញទាន់ រួចរថយន្ដក៏បន្ថែមល្បឿនយ៉ាងលឿនបម្រុងរត់គេច តែ ម្ចាស់រ៉ឺម៉កកង់បីដេញឃាត់រថយន្ដបាននៅផ្សារ ទួលពង្រ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ០០ នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជា៤ ភូមិនប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសម្ដីម្ចាស់រ៉ឺម៉កកង់បីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើករ៉ឺម៉កដឹកបន្លែមកពីផ្សារចំការដូងក៏បានបើកត្រលប់ទៅផ្ទះវិញតាមបណ្ដោយផ្លូវបេតុងព្រៃស លុះពេលជិះទៅដល់ផ្លូវបំបែកជា៤ ភូមិប្រការ សង្កាត់ព្រៃសរ ក៏ត្រូវរថយន្ដឡុកស៊ីម៉ងតិ៍មួយគ្រឿងបើកតាមបណ្ដោយផ្លូវ ៥០ម៉ែត្រទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនទៅបុករ៉ឺម៉កកង់បីកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែកម្ចាស់រ៉ឺម៉កកង់បីឃើញសភាពមិនស្រួលក៏លោតចេញយករួចខ្លួនទើបមិនបណ្ដាលឲ្យរងរបួស ។

ភ្លាមៗនោះក្រោយពីបង្កហេតុរួចរថយន្ដក្រឡុកស៊ីម៉ងតិ៍ក៏បន្ថែមល្បឿនយ៉ាងលឿនបម្រុងរត់គេច ប៉ុន្ដែត្រូវម្ចាស់នៅអ្នកធ្វើដំណើរតាមដងផ្លូវជួយដេញតាមពីក្រោយរហូតដល់ផ្សារទួលពង្រ ទើបឃាត់រថយន្ដប្រគល់ឲ្យសមត្ថកិច្ចនាំយកមកពីកន្លែងកើតហេតុវិញ ។

បច្ចុប្បន្នសមត្ថកិច្ចនាំយកមកដល់កន្លែងកើតហេតុវិញតំណាងរថយន្ដក្រឡុកស៊ីម៉ងតិ៍ ចុះមកដោះស្រាយជាមួយម្ចាស់រ៉ឺម៉កដោយចេញថ្លៃជួសជុលម៉ូតូចំនួន ៤០០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ