ព្រឹតិ្តការណ៍ថ្មីៗ

RANGE ROVER បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក ម្ចាស់រថយន្តមិនអោយអ្នកព័ត៍មានចូលទៅថត

8 ខែ មុន 93 តូ សុផល

ភ្នំពេញ៖ រថយន្ត RANGE ROVER បានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កដឹកប្រហិត បណ្តាលឲ្យរងការខូចខាតបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ទល់មុខនិងបុរី អ័រគីដេ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត RANGE ROVER មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9779 បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបំណងចូលទៅក្នុងបុរីអ័រគីដេ ស្របពេលគ្នានោះ មានម៉ូតូសណ្តោងរ៉ឺម៉កដឹកប្រហិត បើកបញ្ច្រសទិសពីលិចទៅកើត អាក់អ៊ើ ជាន់ហ្រ្វាំងមិនទាន់ បុកជាមួយរថយន្តខាងលើ បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ។ ហេីយភាគីទាំងសងខាងបានព្យាយាមមិនឲ្យអ្នកសារព័ត៌មានថតផ្តិតយករូបភាពនោះទេ ហើយក៍បានបញ្ជាក់ពីមូលហេតុដែរ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ